11/05/2016 10:12 GMT+7 Email Print Like 0

វៀតណាមនិងប៉ាឡេស្ទីនគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិ


អគ្គអគ្គរដ្ឋទូតលោក Do Hoang Long ជួបសម្តែងការគួរសមប្រធានាធិបតីប៉ាឡេស្ទីន

នាថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងគែប្រទេសអេហ្ស៊ីប ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអេហ្ស៊ីបនិងទទួលបន្ទុកប្រទេសប៉ាឡេស្ទីនលោក Do Hoang Long បានជូនសារតាំងចំពោះប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក​ Mahmoud Abbas ក្នុងឱកាសដែល ថ្នាក់ដឹកនាំប៉ាឡេស្ទីនរូបនេះមានដំណើរទស្សនកិច្ចថ្នាក់ រដ្ឋជាផ្លូវការនៅអេហ្ស៊ីបក្នុង រយៈពេល២ថ្ងៃគឺថ្ងៃទី៨និងទី៩ឧសភា។ ក្នុងជំនួប បន្ទាប់ពីពិធីជូនសាតាំង ឯកអគ្គរដ្ឋទូតលោក Do Hoang Long បានជូនដំណឹង ជាមួយប្រធានាធិបតី លោក Mahmoud Abbas អំពីសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងការកំណត់ទិសដៅអភិវឌ្ឍន៍ នាពេលខាងមុខ ព្រមទាំងសម្តែងការគាំទ្រចំពោះរាល់ការខំប្រឹងប្រែងរបស់ប្រជាជន ប៉ាឡេស្ទីនក្នុងការជម្រុញសន្តិភាពនិងអភិវឌ្ឍន៍​​។ ក្នុងឱកាសនេះដែរ លោក Do Hoang Long ក៏បានជូនដំណឹងបន្ថែមអំពីបញ្ហាទាក់ទិនទៅនឹងសមុទ្រខាងកើត ដែលកំពុងបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ពិសេសនាបច្ចុប្បន្ន។

រីឯខ្លួនវិញ ប្រធានាធិបតី Mahmoud Abbas បានសម្តែងគោលបំណងបន្ត អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព​ទ្វេភាគីជាមួយវៀតណាម។ ចំពោះមុខ រាល់បំរ៉ែបំរួលបច្ចុប្បន្ន ដែលទាក់ទិននឹងវៀតណាម ភាគីទាំងពីរបាន​អះអាងថា៖ គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ