29/04/2018 10:35 GMT+7 Email Print Like 0

វៀតណាមនិងបូលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 វៀតណាមនិងបូលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ 

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ​ក្នុងក្របខ័ណ្ឌដំណើរទស្សនកិ​ច្ចការងារនៅបូ​លហ្គារី របស់​គណៈប្រតិភូ​រដ្ឋ​សភា​វៀត​ណាម​ អនុប្រធានរដ្ឋសភា ​លោក Uong Chu L​uu បានជួបធ្វើការជាមួយរដ្ឋ​មន្ត្រីក្រសួងយុត្តិធម៌បូលហ្គារី ​លោក​ស្រី Tsetska Tsacheva។ ថ្លែងមតិក្នុង​ជំនួបនេះ លោក  Uong ​Chu Luu បាន​សង្កត់ធ្ងន់ថា៖ លោក​ស្រី​ Tsacheva បានមានកា​ររួមវិភាគទានដ៏សែនសំខាន់ក្នុ​ងការពង្រឹងនិង ពង្រី​កទំនាក់ទំនងរវាងប្រទេ​សទាំង​ពីរ ព្រម​ទាំង សង្ឃឹមថា៖ នាពេ​លខាងមុខ លោក​ស្រីនឹងបន្ត​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី​និយាយ​រួមនិង​ផ្នែក យុត្តិធម៌និយាយដោយ​ឡែក។ ក្នុងជំ​នួបសន្ទនាជាមួយអភិបាលរ​ដ្ឋធានី​ Sofia របស់បូល​ហ្គារី ​លោកស្រី Yordanka Fandakova​  លោក Uong ​Chu Luu ​បានវាយ​តំលៃខ្ព​ស់ចំពោះស​ក្តានុភាព​សហប្រតិ​បត្តិការ រវាង Sofia និងប​ណ្ដាខេត្ត ក្រុងរបស់វៀតណាមពិ​សេសគឺរដ្ឋធានីហាណូយ និ​ង​ទីក្រុងហូជីមិញ។ អ​នុប្រធាន​រដ្ឋសភា ​Uong Chu Luu បានស្នើឲ្យថ្នាក់ដឹកនាំទីក្រុង​ Sofia មាន សកម្ម​ភាពជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចទេសចរណ៍ រវាងភាគីទាំងពីរ​ដូច​ជា ការរៀប​ចំសិក្ខា​សាលាវេទិកា​ដើម្បី​សហគ្រាស​នៃប្រទេស​ទាំងពីរ​ស្វែង​រកព័ត៌មាន និងតម្រូ​វការរបស់ខ្លួន។ នាថ្ងៃទី​២៧ ខែមេសា លោក​ Uong Chu Lu​u ក៏បាន​ជួប សន្ទ​នាជាមួយប្រធានក្រុមសមាជិក​សភាមិត្តភាពបូលហ្គារី-​វៀតណាមផ​ងដែរ​៕ 
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ