02/12/2015 09:51 GMT+7 Email Print Like 0

វៀតណាមនិងបារាំងព្រមព្រៀងសម្រេចឲ្យបានគោលដៅកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់

ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចចូលរួម​សន្និសីទ COP -21 នៅទី ក្រុងប៉ារីសប្រទេស​បារាំង នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​លោក Nguyen Tan Dung បានមានជំនួបសន្ទនា​ ជាមួយសមភាគីបារាំងលោក Manuel Valls។ នៅទីនេះ នា​យក​រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នា អនុវត្តយ៉ាងខ្លាំងក្លារាល់កិច្ច​សន្ទនា សម្រាប់​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​និង​បាន​ព្រម​ព្រៀងគ្នាលើ​វិធានការជាក់​ស្តែង មួយ​ចំនួន សំដៅបង្កើន​កិច្ច​សហប្រតិបត្តិកា​រ​រវាង​វៀត​ណាម​និង​បារាំង​នាពេល​ខាង​មុខ។ លើវិស័យ​នយោបាយ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនការជួបប្រាស្រ័យ​នៅគ្រប់​ជាន់ថ្នាក់​ជា​ពិសេស​រួមសហការគ្នា​ត្រៀមរៀប​ ចំប្រកបដោយជោគ ជ័យ​នូវសន្និសីទ​សហប្រតិបត្តិការ​រវាងតំបន់​នានា​របស់​វៀត​ណាម​និង​បារំាង​លើកទី​១០ នៅវៀតណាមនាខែកញ្ញាឆ្នាំ២០១៦ខាងមុខ។ លើវិស័យសេដ្ឋកិច្ច ភាគី​ទាំង ពីរ​បាន​សង្កត់​ធ្ងន់​នូវសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តា វិស័យ​ស្នូល​ដូច​ជាគមនាគមន៍​និង​ដឹក​ជញ្ជូន​ឬឧិសថ​ជាដើម​។ នាយករដ្ឋមន្ត្រី​Manuel Valls បានលើកច្បាស់ថា បារាំងផ្តោតការយកចិត្តទុកដាក់ទៅលើ សំណូម​ពរ​របស់វៀតណាមក្នុងការទប់ទល់ ជាមួយនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេស ភាគីទាំងពីរ​បាន​ព្រម​ព្រៀង​ជួយ​គ្នាទៅវិញ​ទៅមក ក្នុងការខិតខំប្រឹង​ប្រែង កាត់​បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់។ ភាគីទាំងពីរក៏បាន​ឯកភាពគ្នាថា រាល់ ជំលោះ​នៅ​សមុទ្រខាងកើតត្រូវ​បានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់​អន្តរជាតិ អនុសញ្ញាអ.ស.ប​ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ធានាសន្តិ​សុខ សុវត្ថិភាព​នាវាចរណ៍​និងអាកាសចរណ៍​ដើម្បីផ​លប្រ​យោជន៍​ក្នុង​តំបន់​និងសហគមន៍អន្តរជាតិ​ទាំងមូលទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ