27/08/2016 09:13 GMT+7 Email Print Like 0

វៀតណាមនិងបារាំងពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ


វៀតណាមនិងបារាំងពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen​ Xuan Phuc  បានជួប​សន្ទនា​ ជាមួយឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅវៀតណាម លោក​ Noel Poirier ។ ថ្លែងមតិនៅ​ទីនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះ​អាងថា៖ បារាំង​និង​វៀត​ណាម បាន​មាន​ទំនាក់​ទំនង​ប្រពៃណី​ដ៏ល្អ​ប្រសើរ ជាមួយគ្នា។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  ក៏បាន​ចាត់​ទុក​ថា៖ ដំណើរ​ទស្សនកិច្ច​នៅវៀតណាម នាពេលខាងមុខនេះ របស់ប្រធានាធិបតីបារាំង លោក​ Francois Hollande នឹង​រួមចំណែកពង្រឹង និង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ​ឡើងកំរិតថ្មី។

​រីឯ ឯកអគ្គរដ្ឋទូត លោក Noel Poirier បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចនា​ពេល​ខាង​មុខ​នេះ ​របស់​ប្រធានាធិបតី​បារាំង លោក Francois Hollande បានអះអាង​ថា៖ បារាំង​មាន​គោល​បំណង​បន្ត​រួម​ដំណើរ​ជាមួយ​វៀត​ណាម ក្នុងដំណើរការអភិវឌ្ឍន៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ