21/06/2015 10:38 GMT+7 Email Print Like 0

វៀតណាមនិងបារាំងបង្កើនទំនាក់ទំនងការពារជាតិ

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៥ នៅទីស្នាក​ការ​នៃក្រសួងការពារជាតិ​របស់​បារាំង​ លោក Jean –Yves Le Drian រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​បាន​ទទួល​ជួប សន្ទនាជាមួយ​នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេសវៀត​ណាម ក្នុងឱកាស​គណៈប្រតិភូវៀត​ណាមកំពុង​មានដំណើរ​ទស្សន​កិច្ចនៅអឺរ៉ុប។ នៅទី​នេះ លោក Jean –Yves Le Drian បានអះអាង​ថា វៀត​ណាម​មានតួនាទី​សំខាន់លើឆាក​អន្តរជាតិ ជា​ពិសេស​ដើរ​តួនាទី​សំខាន់ ក្នុង​ដំណើរការ​កសាងសហគមន៍​អាស៊ាន។ លោក​ក៏មានបំណង​សហប្រតិបត្តិ​ការ លើ​គ្រប់​វិស័យ​ជាមួយ​វៀត​ណាម។ រីឯ​ខ្លួន​វិញ នាយ​ឧត្តម​សេនីយ៍ Phung Quang Thanh បាន​អះ​អាង​ថា គោល​នយោ​បាយ​មុន​ក៏ដូច​ជាក្រោយ​របស់​វៀត​ណាម គឺ​យកចិត្តទុក​ដាក់​ដល់ទំនាក់​ទំនងជាមួយ​បារាំង។

​ចំពោះទំនាក់ទំនងការពារជាតិ​ទ្វេភាគី រដ្ឋមន្ត្រីទាំង​ពីរបាន​ព្រម​ព្រៀង​ថា ត្រូវ អនុវត្ត​បណ្តា​ឯកសារ​ដែល​បាន​ចុះហត្ថ​លេខា តាម​នោះបង្កើន​ការផ្លាស់​ប្តូរ​គណៈ​ប្រតិ​ភូ ព្រម​ទាំងបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អង្គភាព​អាជីវកម្ម​ឧស្សាហកម្ម យោធារបស់​បារាំងបន្ត​ខិតមក​ជិតជាមួយ​ទីផ្សារ​របស់​វៀត​ណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ