01/12/2016 10:06 GMT+7 Email Print Like 0

វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយ


វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយ (VNA)

ក្នុងរយៈពេលចាប់ពីថ្ងៃទី ២៦ ដល់ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈប្រតិភូក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមដឹកនាំដោយរដ្ឋមន្ត្រី លោក Truong Minh Tuan បានបំពេញទស្សនកិច្ចនៅបារាំងសំដៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយរវាងប្រទេសទាំងពីរ។ ថ្លែងមតិក្នុងជំនួបធ្វើការជាមួយរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចឧស្សាហកម្មនិងបច្ចេកវិទ្យាឌីជីថលបារាំង លោក Bertrand Paihles រដ្ឋមន្ត្រី Truong Minh Tuan បានចាត់ទុកថា៖ ទំនាក់ទំនងរវាងវៀតណាមនិងបារាំងបាននិងកំពុងអភិវឌ្ឍន៍​ខ្លាំងក្លាលើគ្រប់វិស័យបន្ទាប់ពីប្រទេសទាំងពីរក្លាយទៅជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៣។ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយកំពុងរួមចំណែកធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងនេះព្រមទាំង រួមចំណែកដ៏ សែនសំខាន់ក្នុងការអភិវឌ្ឍន៍នៃផ្នែកបច្ចេកវិទ្យាព័ត៌មានវៀតណាមនិយាយដោយ ឡែកនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនិយយរួម។

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា លោក Truong Minh Tuan បានចូលរួមវេទិការសហគ្រាសបារាំង-វៀតណាមស្តីពីបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយដោយមានការចូលរួមរបស់សហគ្រាសបារាំងចំនួន​ ២០។ ថ្លែងមតិនៅទីនេះ លោក Truong Minh Tuan ជឿជាក់ថា៖ ​តាមរយៈវេទិការនេះសហគ្រាសបច្ចេកវិទ្យាព័ត៌មាននិង ផ្សព្វផ្សាយនៃប្រទេសទាំងពីរនឹងស្វែងរកបានឱកាសសហប្រតិបត្តិការជាច្រើន ចុះហត្ថលេខាងលើកិច្ចសន្យា​អាជីវកម្មដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសំរាប់មជ្ឈដ្ឋានសហគ្រិន ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យបានខ្លាំងក្លាថែមទៀត។


នាថ្ងៃទី ២៩ វិច្ឆិកា រដ្ឋមន្ត្រី Truong Minh Tuan ក៏បានដំណើរការចរចារជាមួយរដ្ឋលេខាធិការទទួលបន្ទុកកំណែទម្រង់បែបបទរដ្ឋបាលរដ្ឋបារាំងលោក Jean-Vincent Place ផងដែរ។ នៅជំនួបចរចារនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការលើវិស័យរដ្ឋបាលអេលិចត្រូនិក៕
តាម VOV5-វិទ្យុសម្លេងវៀតណាម 
បណ្តាព័ត៌មានបានផ្សាយ