24/01/2015 14:28 GMT+7 Email Print Like 0

វៀតណាមនិងន័រវែសជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជលផល


វៀតណាមនិងន័រវែសជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យ​ជល​ផល (រូបថតៈស្ថាន​ទូតវៀត​ណាម​ប្រចាំ​នៅ​ន័រវែស)

ក្នុងរយៈពេល​២ថ្ងៃគឺថ្ងៃទី២០​និង២១ខែមករា​ឆ្នាំ២០១៥ នៅទី​ក្រុង Trondheim ​របស់​ន័រវែស ឯក​អគ្គ​​រដ្ឋ​ទូត​វៀត​​ណាមប្រ​ចាំនៅន័រ​វែសលោក​ស្រី Le Thi Tuyet ​Mai​ បាន​​ចូលរួម​សិក្ខាសា​លា​និង​បណ្តា​​​សកម្មភាព​ក្នុងក្របខ័ណ្ឌផ្សារ​ណាត់ ជលផល​ន័រវែស សំដៅ​ពន្លឿន​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​​​ជល​ផលរវាង ​ប្រទេសទាំងពីរ។

នៅសិ​ក្ខាសាលានេះ លោកស្រី Le Thi Tuyet Mai បានផ្លាស់​ប្តូរមតិជា​មួយ តំណាង​ចូលរួម​ផ្សារណាត់ និង​​ឆ្លើយ​សម្ភាសជាមួយ​អ្នកយកព័ត៌​មានកាសែត​“IntraFish” របស់ន័រវែស ស្តី​អំពី​សក្តានុ​ភាព​នៃ​ទីផ្សារ​​ជលផល​វៀត​ណាម​តាម​នោះ​អំពា​វនាវ​ក្រុម​ហ៊ុននានា​របស់ន័រវែស​បង្កើន​ការវិនិយោគ​នៅ​វៀត​​​ណាម។ នា បច្ចុប្បន្ន​មហាវិទ្យាល័យជល​ផល Nha Trang បានមានគំរោងការណ៍សហ​ប្រតិ​បត្តិ​ការ​​ជា​ច្រើន​ជាមួយ​បណ្តា​មហាវិទ្យាល័យ​​របស់ន័​រវែស សំដៅវាយតម្លៃ​ចំពោះ​ឥទ្ធិពល​នៃបំរ៉ែ​បំរួល​អា​កាស​ធាតុ​ចំពោះផ្នែកចិញ្ចឹម​ជល​ផល​។ លោកស្រី​Le Thi Tuyet Mai ក៏​បាន​និយាយ​ដល់ជោគ​ជ័យ​របស់​​​បណ្តាក្រុម​ហ៊ុនន័រវែស​ដែល​កំពុង មាន​សកម្ម​ភាព​នៅវៀតណាម​ដូចជា EWOS, Pharmaq ជា​ដើម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ