04/03/2016 11:03 GMT+7 Email Print Like 0

វៀតណាមនិងទួរគីដាក់គោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦


វៀតណាមនិងទួរគីដាក់គោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦

នេះគឺជាំព័ត៍មានដែលបានលោក Nguyen The Hung នាយករងសភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្ម​វៀត​ណាម សាខាទីក្រុង​ហូជីមិញ (ភាគខាង​ត្បូង​វៀត​ណាម) នៅសិក្ខាសាលា អង្គភាពអាជីវកម្ម​វៀត​ណាម និង​ទួរគី ដែល​ប្រារព្វ​ឡើង​នៅទីក្រុង​ហូជីមិញ នាថ្ងៃ​ទី២ ខែ​មិនា។ តាម​លោក Hung ថា៖ តំលៃប្រាក់ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀត​ណាម​និង​ទួរគី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាន​មានជំហានអភិវឌ្ឍន៍​ខ្លាំង​ក្លាគួរ អោយកត់​សម្គាល់។ ជាក់​ស្ដែង៖ តំលៃប្រាក់​ពាណិជ្ជកម្ម​វៀត​ណាម និង​ទួរគី​ពីចំនួន​មួយ​ពាន់លាន​ដុល្ហារ​អាមេរិក ឆ្នាំ​២០១២​ឡើងដល់​១,៥ពាន់​លាន​ដុល្លារ​អាមេរិក នាឆ្នាំ ២០១៦។ វេទិកា​អង្គភាព​អាជីវកម្ម​លើកនេះ​បាន​ទាក់​ទាញ​ការ​ចូល​រួម​របស់​អ្នក​ផលិត​កម្ម​អ្នក​នាំ​ចូល អាជីវករ​ជាច្រើន​នៅវៀតណា​ម និង​អង្គភាពអាជីវកម្ម​ទួរគី​ចំនួន​២០ ធ្វើ​សកម្មភាព​ក្នុង​វិស័យ៖ ម៉ាស៊ីន​បំរើផលិត​កម្មក​សិកម្ម ចិញ្ចឹមសត្វ អេឡិកត្រូនិក​ប្រើប្រាស់ក្នុង​ផ្ទះ និងម្ហូបអាហារ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ