25/02/2018 11:32 GMT+7 Email Print Like 0

វៀតណាមនិងថៃ បន្តសហការយ៉ាងជិតស្និទអំពីសន្តិសុខ និងការពារប្រទេស


វៀតណាមនិងថៃ បន្តសហការយ៉ាងជិតស្និទអំពីសន្តិសុខ និងការពារប្រទេស

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​​២០១៨ នៅទីស្នាក់ការក្រសួងការពា​រជាតិ​ថៃ ឧបនាយករ​ដ្ឋមន្ត្រី  លោក Pr​awit Wongsuwan រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិថៃ បា​នទទួលជួបជាមួយ​ឯក ​អគ្គរដ្ឋទូត វៀតណាមប្រចាំនៅថៃ​ លោក​ Nguyen Hai Ban​g​ ។
 
ក្នុងជំនួប លោក Prawit​ Wongsuwan បានអះអាងថា ថៃនឹ​ងបន្តសហការយ៉ាងជិ​ត​ស្និទ ជាមួយ​វៀត​ណាម​លើវិស័យ​ការពារ​ប្រទេស - សន្តិសុខ និង បន្តរក្សា​ការផ្លាស់ប្តូរគណៈប្រតិភូ គ្រ​ប់ជាន់​ថ្នាក់ និង​យន្តការ​ដែល​មាន​ស្រាប់​  ដូជជា កិច្ចសន្ទនាគោលនយោបាយ​ ការពារសជាតិ និង ​ក្រុមការងាររួ​មស្តីពី​ នយោបាយ -សន្តិសុខ​។ លោ​ក Prawit Wongsuwan មានគោលបំ​ណងចង់​ឲ្យប្រទេស ទាំងពីរ​បន្តសហការ​យ៉ាងជិតស្និទ​ថែមទៀត​ក្នុងការ​ ដោះស្រាយស្ថានភាពប្រមាញ់នេសាទខុសច្បាប់នៅ​លើលំហរ​សមុទ្រ​នៃប្រទេស ទាំងពីរ ព្រមទាំង​ រួមគ្នាត្រៀមខ្លួនសហការជាមួយ​វៀតណាម ក្នុងក្របខ័ណ្ឌអាស៊ានដើម្បី​ ផលប្រ​យោជន៍​សន្តិ​សុខ ស្ថិរភាព​ក្នុង​តំបន់។
 
រីឯលោក ឯ​កអគ្គរដ្ឋទូត Nguyen Hai Bang បានស្នើរដ្ឋាភិបាលថៃ បង្កភាព​ងាយស្រួលបន្ថែម​ ទៀតសំរាប់​អាណិកជន​វៀតណា​ម ដែលរស់នៅនិងប្រកបមុខរប​រនៅថៃ។ ម្យ៉ាងទៀត​ ប្រទេស ទាំងពីរ​នឹង​ចុះហត្ថលេខា​ឲ្យបាន​ឆាប់ៗ​សំរាប់កិច្ច​ព្រម​ព្រៀង​ ស្តីពីបត្យាប័ន​ និង​កិច្ចព្រម​ព្រៀង ស្តីពី​ការជួយ​ទំនុក​បំរុង​គ្នាខាង​យុត្តិធម៌៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ