27/02/2016 11:59 GMT+7 Email Print Like 0

វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌


វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌

ក្នុងដំណើរទស្សនកិច្ច​ការងារនៅប្រទេសថៃ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Ha Hung Cuong បានជួប​សន្ទនាជាមួយ រដ្ឋមន្ត្រីយុត្តិធម៌​ថៃ​លោក Paiboon Khumchaya ព្រម​ទាំង​ចុះហត្ថ​លេខា​លើកម្ម​វិធី​សហប្រតិប​ត្តិការ រវាងក្រសួងយុត្តិធម៌នៃប្រទេស​ទាំង​ពីរ ក្នុងឆ្នាំ២០១៦។ នៅ ក្នុងជំនួបនេះ រដ្ឋ​មន្ត្រី​ទាំង​ពីរ​រូប​បានអះអាង​ថា ក្រសួងយុត្តិធម៌នៃប្រទេស​ទាំង​ពីរ ជានិច្ច​កាល​គោរព និង​មាន​បំណង​នាំទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ ឲ្យកាន់តែ​ស៊ីជម្រៅ និងមានប្រសិទ្ធិភាពពីមួយ​ថ្ងៃទៅមួយថ្ងៃ​។ រដ្ឋមន្ត្រី Ha Hung Cuong មាន​បំណង​ថា ក្រសួង​យុត្តិធម៌ថៃ​ និងរួមសហការជាមួយក្រសួងយុត្តិធម៌​វៀតណាម បង្កលក្ខណៈ​ងាយ​ស្រួល ដើម្បី​ជម្រុញ​កិច្ច​សហប្រតិបត្តិការ រវាងមូល​ដ្ឋាន​បណ្តុះបណ្តាល​ច្បាប់ របស់ថៃជា​មួយ​មហាវិទ្យាល័យ​ច្បាប់​ហាណូយ។ ទន្ទឹម ជា​មួយគ្នា​នោះ នាបច្ចុប្បន្ន ក្រសួងយុត្តិធម៌វៀតណាម កំពុងកសាងយុទ្ធសាស្ត្រ អភិវឌ្ឍផ្នែក​យុត្តិធម៌ ដោយ​ហេតុ​នេះ ភាគី​វៀតណាម​ក៏មាន​បំណង​រៀន​សូត្រ បទពិសោធន៍​អំពីរូបសណ្ឋានចាត់​តាំង​និង​សកម្មភាព​រប​ស់​ក្រសួង​ផ្នែក​យុត្តិ​ធម៌​ថៃផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ