29/07/2016 09:39 GMT+7 Email Print Like 0

វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang បានជួប​សន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក Thanasak Patimaprakon ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀត​ណាម​។ នៅទី​នេះ ប្រធានរដ្ឋ លោក​ Tran Dai Quang បានថ្លែង​អំណរគុណ​ថៃ បានជួយ​ឧបត្ថម្ភ​វៀត​ណាម ទឹកប្រាក់​ចំនួន​១០ហ្មឺនដុល្លារអាមេរិក ដើម្បីជំនះពុះពារទៅលើ​ផលវិបាក​ដោយគ្រោះរាំង​ស្ងួត និង​ជាតិ​ប្រៃ​ជ្រាប​ចូលប​ណ្ដាល​ឡើង នៅតំបន់​មួយ​ចំនួន ហើយ​ស្នើថា៖ ប្រទេសទាំង​ពីរត្រូវ​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​គ្រប់គ្រង និងប្រើប្រាស់ប្រភពទឹកទន្លេ​មេគង្គ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។ ប្រធាន​រដ្ឋក៏បាន​អះអាង​ថា៖ បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម នឹងបន្តបង្កលក្ខណះ​ងាយ​ស្រួល ដើម្បីវិនិយោគិន និង​សហគ្រាស​ថៃមក​ធ្វើអាជីវកម្ម​នៅវៀតណាម​។ ទន្ទឹម​នឹង​នោះ លោក​ក៏បាន​សម្ដែង​គោល​បំណងថា៖ ភាគីទាំងពីរ​នឹង​អនុវត្ត​យ៉ាង​ឆាប់​ៗ​យន្ត​ការសន្ទនា​ថ្នាក់អនុរដ្ឋមន្ត្រីក្រ​សួង​ការពារជាតិ នៃប្រទេសទាំងពីរ និងក្រសួងនគរបាល​វៀត​ណាម ជាមួយ​ប៉ូលីស្តថៃ​ផង​ដែរ​៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណា
 

បណ្តាព័ត៌មានបានផ្សាយ