20/08/2017 13:33 GMT+7 Email Print Like 0

វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ


 វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅថៃ នាព្រឹកថ្ងៃទី១៩​ ខែសីហា ឆ្នាំ​២០​១៧ នៅខេត្ត​ Nakhon Phanom នាយក​រដ្ឋន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានជួប ប្រាស្រ័យ​ជាមួយ​មជ្ឈដ្ឋាន​សហគ្រិន​វៀត​ណាម នៅថៃ។​ ក្នុងជំនួប មជ្ឈដ្ឋានសហគ្រិនវៀ​តណាម​នៅថៃ បានវាយតំលៃខ្ពស់ចំពោះ ​សមិទ្ធិ​សេដ្ឋកិច្ច​សង្គម​ដែលប្រទេស​វៀតណាម​ទទួលបាននាពេលកន្ល​ងទៅ ហើយមានគោ​លបំណង​សហប្រតិបត្តិការ​វិនិយោគម​កស្រុក​កំណើតលើ​ វិស័យការច្នៃប្រឌិ​តកសិផលនិងការនាំចេញទំនិ​ញ។ ដើ​ម្បីទទួលបានលក្ខណៈ ងាយស្រួល​ថែមទៀត​ក្នុងកិច្ចសហប្រតិបត្តិការ​ធ្វើអាជីវកម្មនិងពា​ណិជ្ជកម្ម បណ្ដា​សហគ្រិន​បាន​ស្នើឲ្យថ្នាក់ដឹក​នាំនៃប្រទេសទាំង​ពីរ​ជំរុញខ្សែផ្លូវដីគោកនិង​ ផ្លូវអាកាសតភ្ជាប់រ​វាងប្រទេសទាំងពីរ បើកជើង​ហោះហើរ​ត្រង់​រវាង​ទី​ក្រុង​ហា​ណូយ និងខេត្ត Nakhon Phanom បង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រ​តិបត្តិការពល កម្មរវាង​ថៃនិង​វៀត​ណាម ក្នុងនោះ មានការបញ្ជូនព​លករទៅធ្វើការនៅថៃ។ ថ្លែ​ងមតិនៅពិធីជួបនេះ​ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម​ លោក Nguyen Xuan Phuc បាន​ឲ្យដឹង​ថា៖ ដល់ឆ្នាំ​ ២០២០ វៀតណាម និងថៃដាក់​គោលដៅ ​ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ២០ ពា​ន់លានដុល្លាអាមេរិក​ ជំរុញ​អភិវឌ្ឍន៍ ទេសចរណ៍​សហប្រតិបត្តិការ​វិនិយោញ​ឲ្យបានខ្លាំងក្លា ថែមទៀត។ នាយករដ្ឋមន្ត្រីវៀតណាមមានគោល​បំណងថា៖ សហគ្រិន​វៀតណាម​នៅថៃគឺជាស្ពាន​តភ្ជាប់ ពន្លឿនពាណិជ្ជកម្ម​ទ្វេភាគី នាំទំនិញវៀត​ណាម ចូលក្នុង​ប្រព័ន្ធពាណិជ្ជកម្ម​របស់​ ថៃ។ វាយតំលៃខ្ពស់ចំពោះការតភ្ជា​ប់ផ្នែក​គមនាគមន៍ លោក Nguyen Xuan P​huc បានឲ្យ​ដឹង​ថា៖ ភាគីទាំងពីរមិនទាន់ឆ្លើយ​តបនឹងតម្រូវការសហ​ប្រតិបត្តិការ នៅឡើយទេ ហើយរដ្ឋាភិបាល​វៀតណាម យកចិត្តទុកដាក់ជាពិសេសរបៀង​កើត-លិច ហើយកំពុងកសាងខ្សែហា​យវៃពីទីក្រុង​វៀងច័ន្ទ (ឡាវ) ដល់​ខេត្ត Nghe An និងតំបន់ផ្សេងៗទៀតនៅវៀ​តណាម នាពេលខាងមុ​ខ។
 
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់នាយ​ករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  ភាគីទាំងពីរ​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍រួម។ តាម នោះបា​នសង្កត់ធ្ងន់ថា៖ នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​បានឯកភាព​បើក​ទូ​លាយ​វិស័យ សហប្រតិបត្តិការថែមទៀតសំដៅជំរុញទំនាក់ទំន​​ងដៃគូ​យុទ្ធសាស្ត្រ វៀត​ណាម​-ថៃ។​ ភាគីទាំងពីរក៏បានសន្យាបង្កើន​កិច្ចសហប្រតិបត្តិការការពារជាតិ ផ្លាស់ប្តូរព័ត៌មាន​ចារកម្ម ឯកភាព​ដំណើរការ​ចរចារអំពី​កិច្ចព្រមព្រៀងប​ត្យាប័ន និង​កិច្ចព្រមព្រៀងជួយឧបត្ថម្ភគត្តិ​យុត្តិ​ខាងព្រហ្មទ័ណ្ឌ​។ ថ្នាក់ដឹក​នាំទាំងពីររូបអះអាង ជាថ្មី​ម្តងទៀត​មិន​អនុញ្ញាត​ឲ្យអង្គការ​ឬបុគ្គល​ណាប្រើ​ប្រាស់​ដំបន់​ដែនដីរបស់​ប្រទេសម្ខាង​ដើម្បី​ដំណើរការសកម្មភាពប្រឆាំងជំទាស់ប្រទេ​សម្ខាង​ទៀត​ឡើយ។ ក្រៅពីកិច្ច​សន្យា​​សហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច​ ភាគីទាំងពីរបាន​សង្កត់ធ្ងន់ ជាថ្មីម្តងទៀត​នូវសារសំខាន់​នៃការក្សា​សន្តិភាព​​សន្តិសុខ និង​ស្ថិរភាពសុវត្ថិភាពសរីភាពនា​វាចរណ៍លើ​សមុទ្រ​​ខាង​កើត​។
 
ភាគីទាក់ទិននានាត្រូវអនុវត្ត​យ៉ាងពេញលេញ និងប្រកប​ដោយប្រសិទ្ធភាព​សេចក្តី​ថ្លែងការណ៍​ស្តីអំពីការ​ប្រតិបត្តិ​នៃភាគីនានា​លើសមុទ្រខាងកើត (​DOC) ហើយអះអាង​ជាថ្មីម្តង​ទៀតនូវ​ការគាំទ្រ​អាស៊ាន និងចិនឆ្ពោះទៅក្រម​ប្រតិបត្តិតំបន់ លើសមុទ្រខាងកើត (COC) យ៉ាងឆាប់​រហ័ស ដោយសារ​គោលដៅសំខាន់​ចុងក្រោយ​សំរាប់បញ្ហា​ លើសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសន្តិភាព​ស្ថិរភាព និង​អភិវឌ្ឍន៍​និរន្តរភាព​៕  

 

​តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ