29/10/2014 09:55 GMT+7 Email Print Like 0

វៀតណាមនិងតង់សានីជំរុញកិច្ចសហប្រតិបត្តិការ


ប្រធានាធិបតីតង់សានី លោក Jakaya Mrisho Kikwete

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតង់សានី នៅវៀតណាម នាព្រឹកថ្ងៃទី២៨ ខែ​​តុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម​រួម​សហការ​ជាមួយ មជ្ឈមណ្ឌលវិនិយោគ​តង់សានី រៀបចំជំនួបប្រាស្រ័យពិភាក្សារវាង​អង្គភាព​អាជីវកម្ម​ នៃប្រទេស​ទាំងពីរ។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតីតង់សានី លោក Jakaya Mrisho​ Kikwete អះអាងថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូ​តង់​សា​នីគឺ សំដៅ​ស្វែងរក​ឱកាសសហប្រតិបត្តិការជាមួយវៀតណាម ជំរុញការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ វិនិយោគរវាងប្រទេសទាំងពីរ។ ប្រធានាធិបតី ​Jakaya Mrisho Kikwete បាន​អះអាង​ថា៖តង់សានីជាសមាជិកនៃសម្ព័ន្ធសមាគម​សេដ្ឋកិច្ចទ្វីប​អាហ្វ្រិក ដោយមាន​សមាជិក​ចំនួន​ ១៤ ហើយនេះ​នឹងជាលក្ខណះងាយស្រួល​ ដើម្បីបណ្ដាអង្គភាពអាជីវកម្ម​វៀត​ណាម​ជ្រៀត​ចូល​ទីផ្សារដោយមានចំនួនប្រជាជនជាង៤០០​លាននាក់នេះ និងតង់សានីក៏គឺជាច្រក​ទ្វារ ​១ ដើម្បីវៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយ​​សហគមន៍អឺរ៉ុបផងដែរ។

រីឯខ្លួនវិញ អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Hoang Van Dung បាន​​អោយដឹងថា៖ វៀតណាមនិងតង់សានី​ មានវិស័យជាច្រើន​ដែលអាចសហប្រតិបត្តិកា​រ​ជា​មួយ​គ្នា ពិសេសគឺវិស័យកសិកម្ម សុខាភិបាល អប់រំ…លៗ។ ជំនួបពិភាក្សា​លើក​នេះ​បាន​បើក​ចេញ​បណ្ដា​ឱកាសធ្វើអាជីវកម្មល្អ ជាងសំរាប់អង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរក្នុង​នាពេល​ខាង​​មុខនេះ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ