10/11/2017 10:00 GMT+7 Email Print Like 0

វៀតណាមនិងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញតភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាន


វៀតណាមនិងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញតភ្ជាប់រវាងសហគមន៍ សេដ្ឋកិច្ចអាស៊ាន

ក្នុងជំនួបនារសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖ វៀតណាមិនងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញត​ភ្ជាប់​រវាងសហគមន៍ សេដ្ឋកិច្ចអាស៊ាននិងបណ្ដាយន្តការសមាហរណកម្មផ្សេងៗ ទៀតនៅអាមេរិកឡាទីនដែលឈីលី​ជាសមាជិក ហើយអះអាងនូវគោលបំណងបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយ​​គណៈបក្សសង្គមរបស់ប្រធានាធិបតីសាធារណៈរដ្ឋ ឈីលី លោកស្រី Michelle Bachelet រួមជាមួយគណៈបក្ស​នយោបាយដទៃ នៅឈរីលី។ រីឯខ្លួនវិញ ប្រធានាធិបតីសាធារណៈរដ្ឋឈីលី លោកស្រី Michelle Bachelet វាយរំលៃខ្ពស់ចំពោះស្នាដៃក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាកិត្យានុភាពនិងឋានៈរបស់វៀត ណាម ក្នុងតំបន់និងលើឆាកអន្តរជាតិ។ លោកស្រី  Michelle Bachelet បានអះអាងនូវបំណងជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានជួបសន្ទនាប្រធានាធិបតី ឈីលី Michelle Bachelet ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ