12/11/2019 11:34 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការរវាងតំបន់នានានៃប្រទេសទាំងពីរ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Motohiro Ono (រូបថត៖ baochinhphu.vn)
 

នារសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Motohiro Ono ដែលកំពុង​មកបំពេញទស្សនកិច្ចការងារនៅវៀត ណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​សម្ដែងនូវ ក្ដីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងវៀតណាម-ជប៉ុននាបច្ចុប្បន្ន កំពុងរីក​ចម្រើន​យ៉ាង​ល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ក្នុងនោះទំនាក់ទំនងរវាង បណ្ដាតំបន់ក៏ដើរតួនាទីដ៏សំខាន់ដែរ។ លោកនាយក​រដ្ឋមន្រ្តីជឿជាក់ថា អភិបាល ខេត្តលោក Motohiro Ono នឹងរួម​ចំណែក​យ៉ាង​សកម្មក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិ បតិ្តការរវាងខេត្ត Saitama ជាមួយតំបន់នានានៅវៀតណាមនិយាយដោយឡែក និង​រវាង​វៀត​ណាម​និង​ជប៉ុននិយាយរួម។ លោកមានគោលបំណងថា ជប៉ុននឹង ឈានឡើងនាំមុខ​គេក្នុង​វិស័យ​វិនិយោគ​បរទេស​និង​ពាណិជ្ជកម្មនៅវៀតណាម ដែលក្នុ​ងនោះខេត្ត Saitama នឹងឈានមុខគេ​ក្នុងដំណើរការនេះ។
 
ចំណែក​ឯអភិបាលខេត្តលោក Motohiro Ono វិញបានអះអាងថា ខេត្ត Saitama ជានិច្ច​កាល​គោរព​ទំនាក់​ទំនង​ពិសេសជាមួយវៀតណាម ព្រមទាំង ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ ជនវៀតណាម​ដែល​មក​រស់​នៅនិង​ធ្វើការនៅតំបន់ផងដែរ។ លោកមានគោលបំណងថា ភាគីទាំងពីរនឹងរួមគ្នាជំរុញ កិច្ចសហប្រតិ​បតិ្តការ​យ៉ាង​ខ្លាំងក្លា ឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាពនិង ចី​រភាព៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ