20/07/2016 09:06 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនផ្តល់អាទិភាពសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់


វៀតណាមនិងជប៉ុនផ្តល់អាទិភាពសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់

នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល​វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួល​ជួប​ជាមួយ លោក​ Tsutomu Tomioka សមាជិក​សភា​និង​ជាអនុប្រធាន​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ជប៉ុន​ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត​ណាម។ ក្នុង​ជំនួ​បនេះ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជប៉ុនជា​ប្រទេស​មាន​សមត្ថភាព​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​លើពិភពលោក ក្នុងពេល ជាមួយគ្នា​នោះ វៀតណាម​និង​ជប៉ុន​មាន​យុទ្ធសាស្ត្រផ្តល់​អាទិភាព​សហប្រតិបត្តិការ​ លើវិស័យ​បច្ចេកវិទ្យា។ តាមនោះ នាពេលខាងមុខ ប្រទេស​ទាំងពីរគប្បីផ្តល់ អាទិភាព​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​បច្ចេកវិទ្យាខ្ពស់ ដែលជប៉ុនមាន​ប្រៀបខ្លាំង។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា ជប៉ុន ជម្រុញកិច្ចសហប្រតិបត្តិ​ការ​ជាមួយវៀតណាម លើវិស័យអាវកាស អភិវឌ្ឍន៍ supercomputer និងព្យាបាលជម្ងឺ​មហារីក​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ