13/04/2017 10:08 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បាន អញ្ជើញជួបជាមួយ
លោក Toshihiro Nikai ប្រធានសម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀតណាម

នាថ្ងៃទី១១ ខែមេសា ឆ្នា២០១៧ គណៈប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធសមាគមមិត្តភាពជប៉ុន វៀតណាម ក្រសួងគមនាគមន៍ជប៉ុននិងស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរ។ ​នៅក្នុងជំនួបជាមួយលោក Toshihiro Nikai ប្រធានសម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀតណាម លោក Nguyen Chi Dung បានសម្តែងគោលបំណងចង់ឲ្យរដ្ឋាភិបាលជប៉ុនផ្តល់ប្រភពទុន ODA ជាមួយនឹងលក្ខខណ្ឌល្អបំផុតសម្រាប់​វៀត​ណាម។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងគមនាគមន៍ជប៉ុន លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយជប៉ុននិងមានបំ​ណង​ជម្រុញទំនាក់​នង​នេះឡើងកំពស់ថ្មី។


ក្នុងថ្ងៃដដែល ក្នុងជំនួបជាមួយប្រធាន JICA លោក Kitaoka Shinichi លោក Nguyen Chi Dung បានអះអាងថា គំរោងការសំខាន់ៗរបស់ JICA នៅវៀតណាមកំពុងពង្រីកប្រសិទ្ធភាពល្អក្នុងដំណាក់កាលអភិវឌ្ឍន៍៕

តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ