12/12/2015 10:47 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្ម


ទិដ្ឋភាពនៃជំនួបសំណេះសំណាលជប៉ុន (រូបថតៈ qdnd)

ជំនួបសំណេះសំណាលជប៉ុនបានរៀបចំឡើង នាថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ នៅ​ទីក្រុងហាណូយ សំដៅជួយ​ឧបត្ថម្ភ​និង​ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទ ពិសោធន៍សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និង​ប្រែ សក្កានុភាពឲ្យក្លាយទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ថ្លែងមតិនៅ ទីនេះ​ឯក​អគ្គ​រដ្ឋ​ទូត​ Nguyen Hoang Long ប្រធានស្តីទីនាយកដ្ឋានកិច្ចការ បរទេសនៃ​ក្រសួង​ការ​បរទេស​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា ជប៉ុនជាដៃគូសេដ្ឋកិច្ច សំខាន់ជួរ​មុខរបស់វៀតណាម។ លោកមានបំណងថា ជំនួបសំណេះសំណាល នេះ ជា​ឱកាសតភ្ជាប់សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនា ពេល​ខាងមុខ។

​រីឯខ្លួនវិញ អគ្គទីប្រឹក្សាជប៉ុន Katsuro Nagai បានអះអាងថា វៀតណាម ជាទីមក​ដល់វិ​និយោគ​គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​អង្គភាពអាជីកម្មជប៉ុន ហើយ​បច្ចុប្បន្ន សក្កានុភាព​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ច្រើន​លោក​អគ្គទីប្រឹក្សាជឿជាក់ថា តាមរយៈជំនួបសំណេះសំណាលនេះ ភាគីទាំងពីរនឹង មាន​ការ​ផ្លាស់​ប្តូរ​ជាក់​ស្តែងអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ