07/05/2016 14:28 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

នៅក្នុងជំនួបសន្ទនានារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ភាគីទាំងពីរបានឯកភាពបង្កើន​ថែមទៀតទំនុកទុកចិត្តខាងនយោបាយ។ ឧបនា​យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក​ Pham Binh Minh បាន​អះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺពន្តចាត់ទុក​ជប៉ុនជាដៃគូសំខាន់ជួរមុខ និងយូរអង្វែង។ រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក​ Fumio Kishida បានសង្កត់ធ្ងន់ថា៖ ជប៉ុនជានិច្ចកាលគោរពនិងមានគោល​បំណង​ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមកាន់តែស៊ីជំរៅ ​បើកទូលាយនិងជាក់ស្ដែងថែមទៀត។


ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida

ភាគីទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហាអន្តរជាតិ និងក្នុងតំបន់ដែលបានយកចិត្តទុកដាក់ដូចគ្នា ឯកភាពបន្តបង្កើនកិច្ចសហប្រិបត្តិការជិតស្និទ្ធិនៅវេទិកាពហុភាគីនានា ពិសេសគឺក្នុងអង្គការសហប្រជាជាតិ ​អាស៊ាន​ និង​ APEC ។          ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវការព្រួយ​បារម្ភយ៉ាងខ្លាំងក្លា​ របស់សហគមន៍អន្តរជាតិចំពោះស្ថានភាពនៅសមុទ្រខាង​កើត នាពេលថ្មីៗនេះ ពិសេសគឺសារសំខាន់ នៃការធានាសន្តិភាព សន្តិសុខ ​សុវត្ថិភាព និងសេរីភាព នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត​ត្រូវដោះស្រាយជំលោះដោយសន្តិវិធីនិងច្បាប់អន្តរជាតិ ដែលក្នុងនោះមាន​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕

តាម​VOV5-វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ