23/05/2015 10:52 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី

ក្នុង​ឱកាសអញ្ជើញ​ចូលរួម​សន្និសីទ​អនាគត​ទ្វីប​អាស៊ីលើក​ទី២១​នៅ​រាជធានី​តូក្យូ​របស់​ជប៉ុន នា​រសៀល​ថ្ងៃទី​២១ ខែឧសភាឆ្នាំ​២០១៥​ ឧបនាយក​រដ្ឋមន្រ្តី​វៀតណាម​ លោក Vu Van Ninh បាន​មាន​ជំនួប​សន្ទនា​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក Shinzo Abe។ នៅទី​នេះ លោក Vu Van Ninh បាន​សំដែង​គោលបំណង​ថា ប្រទេស​ទាំង​២​បន្ត​សហ​​ការ​យ៉ាង​ស្អិតរ​មួត ក្នុងការអនុវត្ត​កិច្ចព្រមព្រៀងជាន់​ខ្ពស់នានា លើវិស័យសេដ្ឋ​កិច្ច ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​បន្ត​ផ្ដល់​ប្រភព​ទុន ជួយ​ឧបត្ថម្ភការ​អភិវឌ្ឍន៍​(ODA)​សំរាប់វៀតណាម និងលើក​ទឹកចិត្ត​ក្រុម​ហ៊ុន ជប៉ុន​បង្កើន​ការ​វិនិយោគ ផ្ទេរ​ប្រគល់​បច្ចេកវិទ្យា​ចូល​មក​វៀតណាម ក្នុងនោះ​មាន​វិស័យ កសិកម្ម​ផង។ លោក​នាយក​រដ្ឋ​មន្រ្តី Shinzo Abe បានអះអាង​ថា ជប៉ុន​ជានិច្ច​កាល គោរព​ទំនាក់​ទំនង​ជា​មួយវៀត​ណាម​ ហើយ​នឹង​បន្ត​សហប្រតិ​បត្តិ​ការយ៉ាង​សកម្ម និង​ជួយ​ឧបត្ថម្ភការ​អភិវឌ្ឍន៍​របស់វៀត​ណាម។ ស្ដីពី​ស្ថាន​ភាព​នៅ​សមុទ្រ​ខាង​កើត​ លោក Shinzo Abe​ បានសង្កត់​ធ្ងន់ទៅលើសារ​សំខាន់ នៃការគោរពច្បាប់អន្តរជាតិ និងបាន​ថ្លែង​ថា​សហគមន៍​អន្តរ​ជាតិ ត្រូវសហប្រតិបតិ្តការ​យ៉ាង​ស្អិតរមួត ដើម្បីធានាប្រការនោះ។


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe

មុននោះ នារសៀល​ថ្ងៃដដែល លោកឧបនាយក​រដ្ឋមន្រ្តី Vu Van Ninh បាន​ទទួល​ជួបសន្ទនា ជាមួយលោក Hayashi ប្រធាន​គណៈកម្មាធិការ​ប្រតិបតិ្តស​ភាជាន់​ទាប​-សម្ព័ន្ធ​ភាពសមាជិក​សភាមិត្តភាព​វៀតណាម​-ជប៉ុន និងលោ​ក Hiroshi Sakuma អនុប្រធាន​ប្រតិបតិ្ត​នៃសម្ព័ន្ធ​ក្រុមហ៊ុន Mitsubishi ផងដែរ។

ក៏នាថ្ងៃទី២១ខែឧសភា លោក Tat Thanh Cang អនុប្រធាន​គណៈកម្មាធិការ​ប្រជា​ជន​ទីក្រុងហូជីមិញ ភាគ​ខាង​ត្បូង​វៀត​ណាម បាន​មានជំនួប​ធ្វើការ​ជាមួយ​ក្រុម​ការ​ងារ ​នៃនាយក​ដ្ឋាន​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម ​និង​ឧស្សាហកម្ម​នៅ​តំបន់ Kansai របស់​ជប៉ុន​ដែលកំពុង​បំពេញទស្សនកិច្ចការ​ងារនៅ​វៀត​ណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ