10/01/2018 09:31 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស


 វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស

នារសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឧត្តសេនីឯក Phan Van Giang បានជួបសន្ទនាជាមួយសេនាធិការកំលាំងស្វ័យការពារដីគោកជប៉ុន នាយឧត្តសេនីយ៍​ Yamazaki Koji ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបធ្វើការ ឧត្តសេនីយ៍ឯក Phan Van Giang បានអះអាងថា៖ នារយៈពេលកន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងប្រទេសទាំង​ពីរត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ក្នុងនោះ មានកិច្ចសហប្រតិបត្តិការរវាងកំ​លាំង​ថ្មើរជើងនៃប្រទេសទាំងពីរដែលរួមចំណែកសំខាន់ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន។

មុននេះ អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តសេនីយ៍ទោ Pham Hong Huong បានជួបចរចាជាមួយនាយឧត្តសេនីយ៍ Yamazaki Koji ផងដែរ។ ក្នុងការចរចា ភាគីទាំងពីរបានវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ កំណត់ខ្លឹមសារសហប្រតិបត្តិការរវាងកងទ័ពថ្មើរជើងវៀតណាមនិងជប៉ុន ជាពិសេសលើវិស័យរក្សា សន្តិភាព អ.ស.ប.  ជួយឧបត្ថម្ភសមត្ថភាពជួយសង្គ្រោះមនុស្សធម៌ ។ល។៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ