13/03/2015 11:02 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងជលផល


វៀតណាមនិងជប៉ុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងជលផល (រូបថតៈ nhandan.com)


 
វៀតណាមនិងជប៉ុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងជលផល នាថ្ងៃទី១១ ខែ​​មិនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អភិបាលខេត្ត Wakayama​ លោក Yoshinobu Nisaka ។ ថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍​ជន​បទ​វៀត​ណាម​ លោក Cao​ Duc Phat បានអះអាងថា៖

“យើងខ្ញុំមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុន មិនត្រឹមតែ អភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែម​ទាំង​រឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងប្រជាជនជប៉ុនទៀតផង។ ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងរួមជាមួយលោកអភិបាលនិងបណ្តាអង្គភាពអាជីវកម្ម​នានា​ខំ​ប្រឹង​ប្រែង​​យ៉ាងច្រើនថែមទៀតដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការនេះក្លាយទៅជាការពិត”។

 តាមអនុស្សារណៈយោគយល់នេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍វៀតណាម រួមជាមួយ ខេត្ត Wakayama របស់ជប៉ុន និងប្រមូលផ្តុំសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្តាបច្ចេកវិទ្យា ជឿនលឿន​ក្នុង​ការ​ផលិត​ចំណុះ​វិស័យ​កសិកម្មនិងជលផល៕

 
 តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ