24/10/2015 09:26 GMT+7 Email Print Like 0

វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ


វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ (VNP

វៀតណាម​និងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ។ នេះជាសំណើរ​របស់ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang លើកឡើង នាថ្ងៃ​ទី២៣ខែតុលាឆ្នាំ២០១៥ ក្នុងពិធី​ទទួល​ជួប​សន្ទនា​រដ្ឋមន្ត្រីការ​បរទេស​ឆែក​ លោក Lubomir Zaoralek​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​វៀត​ណាម​សំដៅ​ជំរុញ​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់​នៃប្រទេសទាំងពីរ។ ប្រធាន​រដ្ឋ​Truong Tan Sang បាន​វាយ​​តំលៃ​ខ្ពស់​ការ ដែលសាធរណៈរដ្ឋឆែកបានទទួលស្គាល់​សហគមន៍​ជន​វៀត​ណាម ​នៅ​ឆែក​ជាជន​ជាតិ​ភាគ​តិច​មួយ​និងចាត់ទុកប្រទេសទាំងពីរ​ត្រូវមាន​ការអភិវឌ្ឍន៍ថ្មី អំពីកិច្ចសហប្រតិបត្តិការ​វប្បធម៍។ ចំពោះ​ការ​ព្រួយ​បារម្ភ​​របស់​រដ្ឋាភិបាលឆែក អំពីបញ្ហាសមុទ្រខាងកើតប្រធានរដ្ឋ​បាន​ឲ្យដឹង​ថា​វៀតណាមចង់​ឲ្យ​ភាគី​នានា​ដោះ​ស្រាយ​ជំលោះ​ដោយ​សន្តិវិធី​គោរព​ច្បាប់​អន្តរជាតិ​ពិសេសគឺ​ អនុសញ្ញា​ស្ដីពីច្បាប់សមុទ្រ​ឆ្នាំ១៩៨២នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ វៀតណាមប្តេជ្ញាប្រឆាំង​ជំទាស់​សកម្មភាព​ឯក​តោភាគី​ដោយ​មិន​អើពើ​ដល់​ច្បាប់​អន្តរជាតិ​ដូច​ជាកា​រ​ពូន​ជ្រុំក​សាង​ដោយទ្រង់​ទ្រាយ​ធំសំដៅផ្លាស់ប្តូរស្ថាន​ភាព​ដើម នៅសមុទ្រខាងកើតបណ្ដាលភាព​ស្មុគស្មាញឲ្យស្ថានភាព។

រីឯរដ្ឋមន្ត្រីការបរទេសឆែកបានសង្កត់ធ្ងន់​ថា ដោយតួនាទី​អន្តរជាតិកាន់​តែខ្ពស់ពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃរបស់​វៀត​ណាម​ ឆែក​ចង់ឲ្យស្វែងរក​បានដៃគូទំនុក​ទុកចិត្ត​នៅដំបន់​ទ្វីបអាស៊ី។៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ