18/07/2015 10:56 GMT+7 Email Print Like 0

វៀតណាមនិងចិនឯកភាពលើវិធានការសំដៅជំរុញទំនាក់ទំនងការទូត

នារសៀល​ថ្ងៃទី១៦ខែកក្កដាឆ្នាំ​២០១៥ ក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តី​ចិនលោក Zhang Gaoli ដែល​កំពុង​អញ្ជើញ​មកបំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀត​ណាម នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន​អះអាងថា​វៀតណាម​ មុនក៏ដូចជាក្រោយគោរពរក្សា និងអភិវឌ្ឍន៍ប្រកបដោយ​ស្ថិរភាព និរន្តភាព​ទំនាក់​ទំនងសហប្រតិបតិ្តការមិត្តភាព ជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនចិន ដោយចាត់​ទុកនេះ​ជា​អាទិភាព​ចម្បង​ក្នុងគោលនយោបាយកិច្ចការបរ ទេសរបស់វៀតណាម​ដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បាន​ស្នើ​ឲ្យ ភាគីទាំង២ចាំបា​ច់ត្រូវ​បង្កើនកិច្ចសហប្រតិបតិ្តការមិត្តភាព ដោះស្រាយរាល់​ជំ លោះ​ឲ្យ​បាន​សម​ស្រប​រួមគ្នាបង្កើត​បរិយាកាស​សន្តិភាព ស្ថិរភាព​ដើម្បីប្រមូល​ផ្ដុំ សហ​ប្រតិបតិ្តការ​អភិ​វឌ្ឍន៍។


លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung (ខាងស្ដាំ)និងលោកឧបនាយករដ្ឋមន្រ្តីចិន Zhang Gaoli

រីឯលោក​ឧបនាយករដ្ឋមន្រ្តី Zhang Gaoli បានអះអាងថា ចិនជានិច្ចកាលគោរពការ​ជំរុញ​ទំនាក់​ទំនង​សហប្រតិបតិ្ត​ការ​ ជាមួយវៀតណាម ហើយនឹង​ខំប្រឹងប្រែងអស់ពី​កម្លាំង​កាយចិ​ត្ត​ដើម្បី​រួម​ជា​មួយ​វៀត​ណាម​នាំទំ​នាក់​ទំនងដៃគូសហប្រតិបតិ្តការ​យុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយរ​វាងប្រទេសទាំង២ កាន់តែស៊ីជំរៅ ជាក់​ស្ដែង​និង​ប្រកបដោយប្រសិទ្ធ​ភាពថែម​ទៀត។

ស្ដីពីបញ្ហានៅសមុទ្រ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើរឲ្យភាគីទាំង​២គោរព​បណ្ដា​កិច្ច​ព្រម​ព្រៀង​និង​ការយល់ដឹងរួមដ៏សំខាន់របស់ថ្នាក់ដឹក​នាំនៃបក្ស​ទាំង២ ប្រទេស​ទាំង​២អំពីការ​គ្រប់​គ្រង​ល្អ​ជំលោះ​នៅ​សមុទ្រ ពុំមាន​សកម្មភាព​ ដែល​ធ្វើឲ្យ​ស្មុគ​ស្មាញ​​ជំលោះ រួម​គ្នា​រក្សា​សន្តិ​ភាព ស្ថិរភាព​នៅសមុទ្រ​ខាង​កើត។​ទន្ទឹម​​នឹង​​នោះ ភាគី​ទាំង២ត្រូវ​អនុវត្តយ៉ាង​ម៉ឺងម៉ាត់ និងពេញលេញនូវកិច្ចព្រម​ព្រៀង​ ស្ដីពី​រាល់​គោល​ការណ៍​ជាសារ​វ័ន្ត​បញ្ជា​ណែនាំ​ការ​ ​ដោះស្រាយ​បញ្ហា​​លើ​​សមុទ្រវៀតណាម-ចិន និង​សេចក្ដី​ថ្លែង​ការណ៍​ស្ដីពី​ការ​ប្រតិបតិ្ត​​របស់​ភាគី​នានា​នៅសមុទ្រខាង​កើត (DOC) រួមជាមួយប្រទេសអាស៊ាននានា​ សំរេចការ​កសាង​ក្រម​ប្រតិបតិ្ត​នៅ​សមុទ្រខាង​កើត (COC) យ៉ាងឆាប់រហ័ស។ ព្រមទាំងដោះស្រាយ​ជំលោះទាំងឡាយដោយសន្តិ​វិធី សម​ស្រប​ ជាមួយច្បាប់អន្តរជាតិ ក្នុងនោះមាន​អនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ​១៩៨២ រក្សា​បរិយាកាស​សន្តិភាព ស្ថិរភាព​សំរាប់​វឌ្ឍនភាព​ របស់ប្រទេសទាំង២និងតំបន់ផងដែរ។


ជំនួបចរចាររវាងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន
(រូបថត៖Vietnamplus)

មុននោះ នារសៀលថ្ងៃដដែល នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Xuan Phuc បាន​មានជំនួបចរចា​ ជាមួយសមភាគីចិនលោក​ Zhang Gaoli និង​គណៈប្រតិភូ​ចិន។ ភាគីទាំង២បានឯកភាព​ថា នឹងអនុវត្ត វិធានការ​នានាសំដៅ​ជំរុញ​ខ្លាំង​កិច្ច​សហប្រតិបតិ្ត​ការ​ជាក់​ស្ដែង​ ដើម្បី​ផល​ប្រយោជន៍​រួម​លើ​គ្រប់​វិស័យ នាំ​កិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ចពាណិជ្ជកម្ម​ទ្វេភាគី​អភិវឌ្ឍន៍ដោយ​ស្ថិរភាព​និង​ស្មោះ​សរ សកម្មផ្លាស់ប្ដូរអំពីការ​កសាងមណ្ឌល​សហប្រតិបតិ្តការ ​សេដ្ឋកិច្ចឆ្លង​ដែន​វៀត​ណាម-ចិន​។ លោក​ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយ​តំលៃខ្ពស់​ចំពោះការដែល​ចិនអះអាង​ថា នឹង​បន្ត​នាំ​ចូល​មុខ​ទំនិញ​កសិផល រុក្ខផល​និងជលផលរបស់​វៀតណាម និងជួយឧបត្ថម្ភវៀតណាមក្នុង​គំរោងការណ៍​មួយចំនួន​អំពីហេដ្ឋារចនា​សម្ព័ន្ធ អភិវឌ្ឍន៍​សុខាភិបាល​អប់រំ​នៅ​ខេត្ត ព្រំដែន​នានា។

ក្រោយជំនួបចរចា​នោះ ឧបនាយករដ្ឋមន្រ្តីទាំង២រូបបានធ្វើកស្សិណសាក្សី ពិធី​ចុះហត្ថលេខា​លើផែន​ការ​អនុវត្ត​​កិច្ចព្រម​ព្រៀង​វប្បធម៌ រវាងរដ្ឋាភិបាលវៀត​ណាម និងរដ្ឋាភិបាលចិនក្នុងដំណាក់កាល​២០១៦-២០១៨៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ