14/11/2017 09:46 GMT+7 Email Print Like 0

វៀតណាមនិងចិនឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី


វៀតណាមនិងចិនឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Manila (ប្រទេសហ្វីលីពីន) បន្ទាប់ពីពេលបញ្ចប់សម័យប្រជុំពេញអង្គ សន្និសីទ​ជាន់ខ្ពស់អាស៊ានលើកទី ៣១ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនា​ជាមួយនាយករដ្ឋមន្ត្រីចិន លោក Lǐ Kèqiáng។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះ​​អាងថា៖វៀតណាមគោរពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន។

ចំពោះបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរត្រូវគោរពការព្រមព្រៀងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងត្រូវដោះស្រាយជំលោះដោយសន្តិវិធី តាម​ច្បាប់អន្តរជាតិ។

រីឯ នាយករដ្ឋមន្ត្រីចិន  លោក Lǐ Kèqiáng បានអះអាងថា៖បក្ស រដ្ឋាភិបាលនិងប្រជាជនចិនជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ​​វៀតណាម។ ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ភាគីទាំងពីរត្រូវអនុវត្តយ៉ាងហ្មឹងម៉ាត់តាមការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រក្សាសន្តិភាពស្ថិរភាពនៅ​លើ​សមុទ្រ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ