28/10/2014 09:15 GMT+7 Email Print Like 0

វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ


វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ (vietnamplus.vn)

ទទួលសេចក្តីអញ្ចើញរបស់លោក Guo Shengkun រដ្ឋមន្ត្រីក្រសួង​នគរបាល​ចិន នាថ្ងៃទី២៦ខែ​តុលា​ ឆ្នាំ២០១៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀត​ណាម​ដឹកនាំ​ ដោយ​នាយឧត្តម​សេនីយ៍​ Tran Dai Quang សមាជិកការិយាល័យ​នយោបាយ ​និង​ជារ​ដ្ឋមន្ត្រីក្រសួងនគរបាល​បាន​ទៅបំពេញទស្សនកិច្ចនៅចិន ​និងធ្វើសហអធិបតីសន្និសីទសហប្រតិបត្តិការ​បង្កា​ប្រឆាំង​បទល្មើស​លើកទី៤ ​រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងនគរបាលចិន។ នារសៀល​ថ្ងៃ​ទី​​២៦ ខែតុលានេះ​ នៅរដ្ឋធានីប៉េកាំង លោក Tran Dai Quang បានជួបសន្ទនាជាមួយ លោក Meng Jianzhu សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការ​និតិ​នយោបាយមជ្ឈឹម​បក្ស​​កុម្មុយនីស្តចិន។ លោក Tran Dai Quang មានបំណងថា ​លោក Meng Jianzhu បន្តយក​ចិត្ត​​​ទុកដាក់ដល់ការបញ្ជាណែនាំជំរុញទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ក្រសួង​នគរបាល​ និង​ស្ថាប័ននីតិប្រតិបត្តិចិនជាមួយ​ក្រសួងនករបាលវៀតណាមកាន់តែអភិវឌ្ឍន៍​មាន​ប្រសិទ្ធភាព​ជាក់​ស្ដែង​ ឆ្លើយ​តបនឹងបំណងនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ​រួមចំណែក​រក្សា​សន្តិសុខសណ្ដាប់ធ្នាប់នៃប្រទេសនីមួយៗសន្តិភាពស្ថិរភាព និងអភិវឌ្ឍន៍​ក្នុងដំបន់ និងលើ​ពិភព​លោក។

សន្និសីទសហប្រតិបត្តិការបង្កាប្រឆាំងបទល្មើសរវាងក្រសួងនគរបាលវៀតណាម​ និងក្រសួង​នគរបាលចិន ជាសន្និសីទថ្នាក់រដ្ឋមន្ត្រីត្រូវបានរៀបចំ២ឆ្នាំម្ដង។​ សន្និសីទលើកនេះនឹងប្រមូលផ្ដុំ​វាយ​​តំ​លៃ​ស្ថានភាពលទ្ធផលសហប្រតិបត្តិការ​ក្នុងវិស័យ​តស៊ូបង្កាប្រឆាំងបទល្មើស​រក្សា​សន្តិ​សុខ​​ សណ្ដាប់ធ្នាប់រវាងក្រសួង​ទាំងពីរ ឯកភាពទិសដៅសហប្រតិបត្តិការពីឥឡូវនេះដល់ឆ្នាំ២០១៦​ និងប៉ុន្មានឆ្នាំ​ជា​បន្ត៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ