31/12/2015 11:14 GMT+7 Email Print Like 0

វៀតណាមនិងចិនជាកិច្ចកាលគោរពអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសជិតខាង


វៀតណាមនិងចិនជកិច្ចកាលគោរពអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសជិតខាង (Image: VOV)

នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ នៅជំនួបធ្វើការជាមួយអនុប្រធានសមាគមមិត្តភាព​កិច្ចការបរទេសប្រជាជនចិន លោកស្រី Lin Yi និងបណ្ដាតំណាងនៃប្រទេសទាំង​ពីរ ដែលចូលរួមវេទិការប្រជាជនវៀតណាម-ចិនលើកទី ៧ ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បាន អះអាងថា៖ បក្ស រដ្ឋាភិបាល​និង​ប្រជាជនវៀតណាម ជានិច្ចកាលគោរពការពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​ជិតខាង​សហ​ប្រតិបត្តិ​កា​រ​លើគ្រប់ជ្រុងជ្រោយជា មួយបក្សរដ្ឋាភិបាលនិងប្រជាជនចិន។ ឧបនយាករដ្ឋមន្ត្រី Pham Binh Minh បានស្នើ​ឲ្យ​​សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាព កិច្ចការ​បរទេសប្រជាជន​ចិនបន្ត​រៀបចំ​ល្អសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននៃ​ប្រទេសទាំងពីរ ក្នុងនោះ មានវេទិកា​រប្រជាជន​វៀត​ណាម-ចិន រួមចំណែក​ជាក់​ស្តែង ក្នុងការបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី រវាងវៀតណាមនិង​ចិន​។ រីឯខ្លួន​វិញ លោកស្រី Lin Yi បានអះអាង​ថា៖ បក្សរដ្ឋាភិបាលនិង​ប្រជាជន​ចិនគោរពការ​អភិវឌ្ឍន៍​ទំនាក់​ទំនង ជា​មួយវៀត​ណាម។ សមាគមមិត្តភាពចិននឹង​សហការយ៉ាង​ជិតស្និត ​ជាមួយសម្ព័ន្ធ​សមាគមបណ្តា​អង្គការ​មិត្តភាព​​​វៀត​ណាម​ បន្តរៀបចំល្អ​សកម្មភាព​ជួបប្រាស្រ័យ រវាងប្រជាជននៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុ​សម្លេង​​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ