05/06/2016 12:38 GMT+7 Email Print Like 0

វៀតណាមនិងចិនចែករំលែកបទពិសោធន៍លើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងាររបស់គណៈកម្មាធិការជនជាតិចិន ដឹកនាំដោយលោក  Li Zhao អនុរដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិ ដែលកំពុងបំពេញទស្សនកិច្ចការងារនិងស្វែងយល់កិច្ចការជនជាតិជាមួយស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកភាគពាយព្យ។ នៅទីនេះ លោកស្រី Hoang Thi Hanh អនុរដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកភាគពាយព្យបានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមមានគោលនយោ​បាយជួយឧបត្ថម្ភជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិជាជនជាតិភាគតិចលើទូទាំងប្រទេសនិយាយរួមនិងជនរួមជាតិជាជនជាតិភាគតិច នៅតំបន់ពាយ័ព្យនិយាយដោយឡែក។ ​លោកស្រីអះអាងថែមទៀតថា ការដែលក្រុមការងារនៃគណៈកម្មាធិការជនជាតិចិនមកស្វែងយល់​ ផ្លាស់ប្តូរព័ត៌មាន ចែក រំលែកបទពិសសោធន៍ និងសហប្រតិបត្តិការដូច្នេះ នឹងបង្កើនចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការមិត្តរវាងប្រទេសទាំងពីរ វៀតណាមនិងចិនផងដែរ។ នេះក៏ ឱកាសល្អសម្រាប់ភាគីទាំងពីររៀនសូត្រពីគ្នាទៅវិញទៅមកសំដៅលើកកំពស់ ប្រសិទ្ធិភាពក្នុងការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់តំបន់ជនរួមជាតិជាជនជាតិភាគតិចនៃប្រទេសនីមួយៗផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ