19/09/2017 10:58 GMT+7 Email Print Like 0

វៀតណាមនិងចិនគោរពទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណី


 អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
ទទួលជួបសន្ទនាជាមួយលោក Liu Yunshan

អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរវៀតណាមនិងចិន សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាធិការលេខាធិការដ្ឋានមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Liu Yunshan ដឹកនាំគណៈប្រតិភូបក្សកម្មុយនិស្តចិនទៅបំពេញទស្សនកិច្ចធ្វើការនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ កញ្ញា ឆ្នាំ ២០១៧។ នារសៀលថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយលោក Liu Yunshan អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖
ទស្សនៈមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺគោរពទំនាក់ទំនងជាមួយចិន នាំទំនាក់ទំនង វៀត​ណាម​ - ចិនអភិវឌ្ឍន៍ស្ថិរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ អគ្គលេខា Nguyen Phu Trong សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទ្រឹស្តីបទពិសោធន៍អំពីការដឹកនាំនិងអភិវឌ្ឍប៍សេដ្ឋកិច្ចសង្គម កសាងបក្ស បណ្តុះ​បណ្ដាលជួរកម្មាភិបាលតរវាងបក្សទាំងពីរ ហើយភាពចាំបាច់នៃការពិភាក្សាដ៏ស្មោះត្រងបើកចំហរនិងជាក់ស្តែងក្នុងការដោះស្រាយបញ្ហា ក្នុងទំនាក់ទំនងទ្វេភាគី។ រីឯខ្លួនវិញ លោក Liu Yunshan បានអះអាងថា៖
បក្សនិងរដ្ឋចិនជានិច្ចកាលគោរពការអភវិឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណីរវាងបក្សទាំងពីរ​ ប្រទេសទាំងពីរ ហើយសម្តែងគោលបំណងសហការយ៉ាងស្អិតរមួតជាមួយវៀតណាម ដើម្បីរៀបចំប្រកបដោយជោគជ័យដំណើរទស្សនកិច្ច នៅបរទេសលើកដំបូងរបស់អគ្គលេខានិងជាប្រធានរដ្ឋចិន លោក​ Xi Jinping បន្ទាប់ពីមហាសន្និបាតលើកទី ១៩ នៃបក្សកម្មុយនិស្តចិនគឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅ​វៀត​ណាម​និងការចូលរួមសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ឆិកាខាងមុខនៅវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ