25/03/2015 14:53 GMT+7 Email Print Like 0

វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម


រដ្ឋមន្ត្រីក្រសួងនគបាលវៀតណាម លោក Tran Dai Quang(រូបថតៈ Quang Hòa/TTXVN)

ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Abelardo Colome Ibrarra រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​គុយបា គណៈ​ប្រតិភូជាន់ខ្ពស់នៃក្រសួង​នគរបាល​វៀតណាម ដឹកនាំដោយ​នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី​ក្រសួង​នគ​រ​បាល​វៀត​ណាម ​លោក Tran Dai Quang ទៅបំពេញទស្សនកិច្ច​ជាផ្លូវការ នៅគុយបា ចាប់ពីថ្ងៃទី២១​ដល់ថ្ងៃទី២៥​ខែមិនា​ឆ្នាំ២០១៥។ ក្នុងជំនួប​សន្ទនានា​ថ្ងៃទី២៣ខែមិនា លោក Tran Dai Quang បាន​អះអាង​នូវ​គោល​ជំហរ​មុន ​ក៏ដូច​ជាក្រោយរបស់បក្ស​ រដ្ឋ និង​ប្រជាជនវៀត​ណាម ចំពោះ​បុព្វ​ហេតុ​តស៊ូ​ដ៏សុច្ចរិត​របស់​ប្រជា​ជន​គុយបា​វីរភាព ព្រមទាំងជឿ​ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុយនិស្ត​គុយបា ប្រជាជន​គុយបា​នឹង​​ឆ្លងផុត​រាល់ការ​លំ​បា​ក បន្តទទួលបានសមិទ្ធិដ៏​ធំធេង ក្នុងបុព្វហេតុ​បដិវត្តដ៏​ខ្ពង់ខ្ពស់របស់​ខ្លួន។ ភាគី​ទាំង​ពីរ ក៏បាន​ព្រមព្រៀង​បង្កើន​កិច្ចសហប្រតិបត្តិ​ការក្នុងការតស៊ូ ប្រឆាំងនឹងឧក្រិដ្ឋកម្មមាន​ការចាត់តាំង ឧក្រិដ្ឋ​កម្ម​ឆ្លងដែន និង​បង្កើន​ការបណ្តុះ​បណ្តាល​បំពាក់បំប៉នកម្មា​ភិបាល​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ