23/07/2016 08:05 GMT+7 Email Print Like 0

វៀតណាមនិងគុយបាជួបសន្ទនអំពីគោលនយោបាយការពារជាតិ


វៀតណាមនិងគុយបាជួបសន្ទនអំពីគោលនយោបាយការពារជាតិ

នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម​ ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh និងគណៈប្រតិភូក្រសួងនៃ​បណ្តាកងកម្លាំង​ប្រដាប់អាវុធបដិវត្តន៍​គុយបា (MINFAR ) ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ឯក Leopoldo Cintra Frias បានអនុវត្តជំនួបសន្ទនា ស្តីពីគោលនយោ​បាយ​ការ​ពារ​ជាតិ រវាង​ប្រទេសទាំង​ពីរ​នៅរដ្ឋធានីឡាហាវ៉ាន់។

​នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការសប្បាយរីករាយ ចំពោះលទ្ធ​ផល​សហប្រតិបត្តិការ​ការពារ​ជាតិ​ទ្វេភាគី​ នាពេលកន្លងទៅ ព្រមទាំងឯកភាព​ជម្រុញកិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ស៊ីជម្រៅ​ថែម​ទៀត​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។ នៅទីនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បាន​អះអាងសារជាថ្មីថា​វៀតណាម ជានិច្ចកាល​មានបំណងបង្កើន​ថែមទៀត​ទំនាក់ទំនងមិត្តភាពយ៉ាង​ល្អប្រសើរ ស្មោះត្រង់ និងថ្លៃថ្លា​រ​រវាង​កងទ័ព​នៃប្រទេសទាំងពីរ​និយាយ​ដោយ​ឡែក​ និងរវាង បក្ស រដ្ឋនិងប្រជាជ​នវៀតណាម-គុយ​បា​និយាយ​រួម។ រីឯខ្លួន​វិញ ឧត្តម​សេនីយ៍ឯក លោក Leopoldo Cintra បានសង្កត់ធ្ងន់ថា ការ​យកចិត្តទុកដាក់លើ​ទំនាក់ ទំនង​មិត្តភាព​ជាមួយ​វៀតណាម នោះជាគោលនយោបាយមុន ក៏ដូចជា​ក្រោយរបស់គុយបា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ