21/06/2019 11:10 GMT+7 Email Print Like 0

វៀតណាមនិងកូតឌីវ័របង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ


 ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីប្រទេសកូតឌីវ័រលោក Amadou Gon Coulibaly (រូបថត៖ TTXVN)
 

 លោក Vo Van Thuong បានស្នើអោយភាគី ទាំងពីរ​ជំរុញ​ការចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សហប្រតិ​បតិ្តការ​នានា​ហើយ​ បង្កើតគណៈកម្មការចម្រុះ សំដៅបង្កើនកិច្ច​សហប្រតិបតិ្តការពាណិជ្ជកម្ម​វិនិ​​យោគ។ 
 
ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកូតឌីវ័រចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ គណៈ​ប្រតិភូ​បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ លោក Vo Van Thuong ប្រធានគណៈ កម្មាធិការ​ឃោសនា​អប់រំ​មជ្ឈឹម បាន អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក Amadou Gon Coulibaly ប្រធាន​រដ្ឋសភាលោក Amadou Soumahoro និងមន្ត្រីមួយចំនួនរូប ទៀតនៃប្រទេសនេះ។
 
ក្នុងជំនួប​ជាមួយនាយករដ្ឋមន្រ្តីលោក Amadou Gon Coulibaly ប្រធាន គណៈកម្មាធិ​ការ​ឃោសនា​អប់រំ​មជ្ឈឹម​វៀត​ណាម​លោក Vo Van Thuong បាន ថ្លែងអំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​កូត​ឌីវ័រ​ដែល​បាន​គាំទ្រ​វៀត​ណាម​ក្នុង​ការ​ឈរ​ឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ ព្រម​ទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូតឌីវ័រដែល បានបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​សហគមន៍​ជន​វៀត​ណាម​រស់​នៅប្រកប ដោយស្ថិរភាពនៅកូតឌីវ័រ ផងដែរ។ លោក Vo Van Thuong បានស្នើអោយភាគី ទាំងពីរ​ជំរុញ​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនានាហើយ បង្កើតគណៈកម្មការចម្រុះ សំដៅ​បង្កើន​កិច្ច​សហប្រតិ​បតិ្តការពាណិជ្ជកម្មវិនិ យោគ។ ទន្ទឹ​មនឹងនោះ ប្រទេសទាំងពីរ​នឹង​បន្ត​សហការ​និង​គាំទ្រ​គ្នា​ទៅវិញ​ទៅ មក​នៅវេទិកាអន្តរជាតិ​និងតំបន់នានាទៀតផង។
 
នៅក្នុងជំនួបជាមួយប្រធានរដ្ឋស​ភាកូតឌីវ័រលោក Amadou Soumahoro លោក Vo Van Thuong បានបញ្ជូន​ប្រសាសន៍​របស់​ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ដែលអញ្ជើញ​ប្រធាន​រដ្ឋសភា​កូត​ឌីវ័រ​មក​ បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេលដ៏ខ្លីខាងមុខ។ រួមជាមួយគ្នានោះ លោក Vo Van Thuong បានស្នើអោយស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរជំរុញសកម្ម ភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរ​បទ​ពិសោធន៍​​ ជួយសម្រួលដល់ក្របខ័ណ្ឌគតិយុត្ត ដើម្បីពន្លឿនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​ ព្រម​ទាំង​​បន្តសហការ​យ៉ាងស្អិតរមួត​នៅវេទិកាសភាពហុភាគី​នានា​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ