26/01/2019 11:14 GMT+7 Email Print Like 0

វៀតណាមនិងកាណាដា ជំរុញទំនាក់ទំនងការពារជាតិ


 ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញទទួលជួបជាមួយលោកឧត្តមសេនីយ៍ត្រី Derek Joyce (រូបថតៈ qdnd)

 នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម បានទទួល​ជួបជា​មួយ​លោក​ឧត្តមសេនីយ៍​ត្រី​ Derek Joyce នាយកនៃនាយកដ្ឋានគោលនយោបាយស​ន្តិសុខអន្តរ​ជាតិ ក្រសួង​ការពារ​ជាតិ​កាណា​ដា ​ក្នុងឱកាសនៃដំណើរទ​ស្សនកិច្ចការងារនៅ​វៀតណាម។
 
​នៅឯជំនួ​ប​នេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានអះអាងថា៖ វៀត ណាមត្រៀម​ខ្លួនជា​ស្រេចក្នុ​ង​ការបង្កើតយន្តការមួយ សម្រា​ប់កិច្ចសន្ទនាគោលនយោ បាយការពារជាតិថ្នាក់​អនុរដ្ឋមន្ត្រី​ជាមួយកាណាដា នាពេលខាង​មុខ​។ លោកឧត្តម សេនី​យ៍ឯក Nguyen Chi Vi​nh បានចាត់ទុកថា ភា​គីទាំងពី​រ​គួរតែ​ជំរុញ​ថែមទៀតកិច្ចសហប្រតិបត្តិកា​រការពារជាតិក្នុងវិស័យដូចជា ការ​បណ្តុះបណ្តាល ការជំនះពុះពា​រ លើផលវិបាក​ដោយ​សង្គ្រាម​ សកម្មភាពថែរក្សាសន្តិភាពរ​បស់អង្គការសហប្រជាជាតិ​ រួមចំណែក​បង្កើន​សន្តិ​សុខ​ការ​ពារ​ជាតិ​នៃប្រទេស​និមួយ​ៗនិយាយដោយឡែក ជាពិសេស រួមចំណែក​ក្នុងការថែរក្សាសន្តិសុខក្នុ​ងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​និយាយ​រួម​។
 
ចំណែក ឧ​ត្តមសេនីយ៌ត្រី លោក Derek Joyce បានអះអាងថា នៅក្នុងតំណែងរបស់ខ្លួន លោក​នឹងខិត​ខំប្រឹងប្រែងអស់ពីកំលាំងកាយចិ​ត្ត ដើម្បីនាំទំនាក់ទំនងការពារ​ជាតិរវាង​វៀតណាម​និង​កាណាដាកាន់​តែអភិវឌ្ឍន៍​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ