22/10/2014 09:10 GMT+7 Email Print Like 0

វៀតណាមនិងកូរ៉េខាងត្បូង មានទំនាក់ទំនងគំរូ ដែលឆ្ពោះទៅអនាគត

ថ្លែងមតិនៅជំនួបសន្ទនាជាមួយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក​ Lee Myung bak នា ថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០១៤​ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថា​៖ វៀតណាមយកចិត្តទុកដាក់ពិសេស មានគោលបំណងរួមជាមួយកូរ៉េខាងត្បូង ជំរុញ​ខ្លាំង​កិច្ច​សហប្រតិបតិ្តការ លើគ្រប់វិស័យឲ្យកាន់តែស៊ីជំរៅ ចីរភាពជាក់ស្ដែង នាំមក​នូវ​ផល​ប្រយោជន៍​ សំរាប់ប្រជាជននៃប្រទេសទាំង២។ លោក Nguyen Tan Dung ក៏បានជឿជាក់ថា ដោយ​មានការខំប្រឹងប្រែងរបស់ភាគីទាំង២ វៀតណាមនិងកូរ៉េខាងត្បូង នឹងសម្រេចការចរចារ និង​ចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នាចុងឆ្នាំ២០១៤។ប្រការនេះ នឹង​ជួយ​ ឲ្យទំនាក់ទំនងសហប្រតិបតិ្តការរវាងបណ្ដាក្រសួងស្ថាប័ន និងអង្គភាពអាជីវកម្ម​នៃ​ប្រទេស​ទាំង២អភិវឌ្ឍន៍យ៉ាងងាយស្រួល។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងអតីតប្រធានាធិបតីកូរ៉េខាងត្បូង 
លោក Lee Myung-bak


រីឯខ្លួនវិញ លោក Lee Myung-bak បានចាត់ទុកថា ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង​គឺ​ជា​ទំ​នាក់​ទំនងគំរូឆ្ពោះទៅអនាគត ដោយសារប្រទេសទាំងមិនត្រឹមតែបង្កើត​ទំនាក់​ទំ​នង​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ វិនិយោគ ពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើត​ការយោគយល់​ជិតស្និទ្ធ​ ដោយ​ឈរ​លើ​មូលដ្ឋាន​ទំនាក់ទំនងវប្បធម៌ ជួបប្រាស្រ័យរវាងប្រជាជនទៀតផង។លោក Lee Myung-bak បានឲ្យដឹងថា៖ សមាគមអង្គភាព​អាជីវកម្មកូរ៉េខាងត្បូងយកចិត្តទុកដាក់​យ៉ាងខ្លាំងដល់​ការ​ស្វែង​រកឱកាសវិនិយោគនៅវៀតណាម ព្រមទាំងមានគោលបំណងថា រដ្ឋាភិបាលវៀតណាម​បន្ត​ជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង មកវិនិយោគនៅវៀតណាម៕

តាមVOV5-វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ