24/03/2018 11:06 GMT+7 Email Print Like 0

វៀតណាមនិងកូរ៉េខាងត្បូងឯកភាពធ្វើឲ្យស៊ីជំរៅនិងជាក់ស្ដែង​ថែម​ទៀត​នូ​វ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in 

នាព្រឹកថ្ងៃទី២៣​ ខែមីនា ឆ្នាំ​២០១៨ ពិធីទទួលប​ដិសណ្ឋាកិច្ចប្រធានាធិបតីកូរ៉េ​ខាង​ត្បូង លោក Moon Jae-in ត្រូវបាន​រៀប​ចំឡើងយ៉ាងមហោឡារឹក​នៅទីក្រុងហាណូយ​។ បន្ទាប់ពីពិធីទទួល ប្រ​ធានរដ្ឋ វៀតណាម​លោក Tran Dai Quang បានដំណើរ​ការ ចរចាជាមួយលោក ​Moon Jae-in។ ក្នុងជំនួបចរចា​ ភាគី​ទាំងពីរបា​នឯ​ក​ភាព​គ្នា លើ​វិធាន​ការជាក់ស្ដែងមួយចំនួនសំ​ដៅជំរុញ​កិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេ​លខាង​មុខ។
 ​
លើ​វិស័យសន្តិសុខការពារជាតិ ​ភាគីទាំងពីរបានយល់ស្រប​គ្នា នឹងអនុម័​ត ឲ្យបាន​ឆាប់​រហ័ស​នូវ​ទស្សនៈ​វិស័យ​រួមស្ដីពី​កិច្ច​សហប្រតិបតិ្តការការពារជា​តិ រវាងក្រសួងការពារជាតិនៃ​ប្រទេសទាំ​ងពីរ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែលនាំ​មក​នូវ ផលប្រយោជន៍ដូចគ្នាក្នុង​វិស័យឧស្សាហកម្មការពា​រជាតិ ហើយបង្កើ​នការ​ចែក រំលែកព័ត៌​មាន សហការ​គ្នា​បង្ការប្រឆាំងបទល្មើស។​

​ស្ដីពីវិស័យ​សេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែ​ងការប្ដេជ្ញាចិត្តបង្កើន​ ទំហំពាណិជ្ជ​កម្មទ្វេភា​គី​ឡើង​១០០ពាន់លាន​ដុល្លាអាមេរិក​នាឆ្នាំ២០២០ ព្រមទាំង លើកទឹកចិត្តកិច្ច​សហប្រតិបតិ្តការក្នុងវិស័យ​ជាច្រើ​ន ពិសេស​គឺវិស័យ​ឧស្សាហ កម្មឧបត្ថម្ភ អេឡិចត្រូនិ​ក ថាមពល និងបច្ចេកវិ​ទ្យាខ្ពស់​។

​កូរ៉េខាង​ត្បូងបញ្ជាក់ថា វៀតណាមជាដៃគូធំបំផុតក្នុងវិ​ស័យជួយឧប​ត្ថម្ភ អភិវឌ្ឍន៍ ដោយបន្ត​ផ្ដល់កញ្ចប់​ប្រាក់​ឧបត្ថម្ភ​អភិវឌ្ឍន៍ ​និងកញ្ចប់ឥណទាន អនុ​គ្រោះ ដ៏សមស្របជាមួយនឹងលក្ខខណ្ឌនិង​តម្រូវការរបស់វៀ​ត​ណាម ពិសេស​ គឺក្នុងវិស័យវិទ្យាសា​ស្ត្របច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័​ន្ធ ទីក្រុងឆ្លាត ថាមព​លស្អាត​ ទប់ទល់​នឹង​បម្រែប​ម្រួល​អាកាស​ធាតុ​ជាដើម​។

​លើវិស័យវប្បធម៌​ ទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញកា​រជួប ប្រាស្រ័យខាងវប្បធម៌ ​អប់រំ ទេសចរណ៍ យកចិត្ត​ទុកដាក់​ជួយឧបត្ថម្ភនិងបង្ក​ លក្ខណៈងាយស្រួល​ សំរាប់ប្រជាជននៃប្រ​ទេសទាំង​ពីរ​។​

ភាគីទាំងពីរក៏បានអះអាងនូវសារ​សំខាន់នៃការរក្សាសន្តិភាព​ សន្តិសុខ សុវត្ថិភាពនិងសេរីភាព​ខាងនាវាចរណ៍ អាកាសចរណ៍​ ជំរុញការដោះស្រាយ ជម្លោះដោយសន្តិវិធី គោរព​តាមច្បាប់អ​ន្តរជាតិ​។

​ក្រោយ​ពីជំនួបចរចា ប្រធា​នរដ្ឋលោក Tran Dai Quang និងប្រធានាធិបតី លោ​ក Moon Jae-in បាន​អញ្ជើញ​ធ្វើជា​សក្ខីភាព​ពិធីចុះហត្ថលេខាលើអ​នុស្សារណៈ យោគយល់ស្ដីពីកិច្ច​សហប្រតិបតិ្តការលើ​វិស័យ​មួយចំនួន។

​ថ្លែងមតិក្នុងសន្និសីទកាសែតរួម ប្រធា​នរដ្ឋលោក Tran Dai Quang បាន​សង្កត់​​ធ្ងន់​ថា៖         “ខ្ញុំជឿជាក់​ថា ដោយ​ការ​ប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនិងប្រ​ជាជននៃប្រទេស ទាំង​ពីរ ទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​វៀត​ណាម​-កូរ៉េ​ខាង​ត្បូង បន្ត អភិវឌ្ឍន៍យ៉ាងស៊ីជំរៅ ​ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ​ប្រទេស​ទាំងពីរ រួមវិភាគ​ទានយ៉ាង​សកម្មទៅក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភា​ពក្នុងតំបន់និង ​លើពិ​ភពលោក”។ 
 
​​​ រីឯខ្លួនវិញ ប្រធានាធិបតីលោក Moon Jae-in មានប្រសាសន៍ថា៖ “វៀត​ណាម​ជាដៃ​គូចម្បង​របស់​កូរ៉េខាង​ត្បូង​និង​ផ្ទុយទៅ​វិញ។ ក្នុងគោល នយោបាយឆ្ពោះទៅ​ទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូ​ង វៀតណាមដើរ​តួនាទី សំខាន់​ណាស់។ តាមរយៈជំនួបចរចាថ្ងៃ​នេះ ប្រទេសទាំងពីរបានបង្ហា​ញនូវ ចំណងមិត្តភាពដ៏​ជ្រាល​ជ្រៅ ហើយស្រុះចិត្ត​គំនិតជំរុញ​ខ្លាំងកិច្ចសហប្រតិបតិ្តការ ដើម្បីវិ​បុលភាពនៃប្រជាជាតិទាំង​ពីរ”។

​នារសៀលថ្ងៃទី២៣ ​ខែមីនា ​ប្រធានាធិបតីលោក Moo​n Jae-in បានចូលរួម វេទិកាសហ​គ្រាសវៀត​ណាម-កូរ៉េ​ខាង​ត្បូង​ និង​ជួបសវនាការជាមួយនាយករដ្ឋ មន្រ្តី​លោក Nguyen Xuan Phuc​ និងប្រធានរដ្ឋស​ភាលោក​ស្រី Nguyen Thi ​Kim Ng​an៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ