29/08/2017 11:03 GMT+7 Email Print Like 0

វៀតណាមនិងកូរ៉េខាងត្បូងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងតុលាការនៃប្រទេសទាំង២


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងប្រធានតុលាការកំពូលកូរ៉េខាងត្បូង Yang Sung-tae (រូបថត៖TTXVN)

នារសៀល​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧​ នៅរដ្ឋធានី​ហាណូយ អញ្ជើញ​ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធាន​តុលាការ​កំពូល​កូរ៉េខាង​ត្បូង Yang Sung-tae ដែលកំពុងបំពេញទស្សនកិច្ច​ការងា​រនៅវៀត​ណាមនោះ ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang បានអះអាងនូវ​ការគាំទ្រ​យ៉ាង​ខ្លាំង​ក្លារ​បស់​រដ្ឋ​និង​រដ្ឋាភិបាល​វៀត​ណាម ចំពោះ​ការជំរុញ​ទំនាក់ទំនងសហប្រតិបតិ្តការ រវាង​តុលាការនៃប្រទេសទាំ​ង២។ ប្រធានរដ្ឋលោក Tran Dai Quang គាំទ្រ​តុលាការ​ប្រជាជន​វៀត​ណាម និង​ស្ថាប័ន​សហប្រតិបតិ្តការ​អន្តរជាតិ​កូរ៉េខាង​ត្បូង កសាង​និងដំណើរកា​រឲ្យបានឆាប់ៗនូវគំរោងកា​រណ៍ “បង្កើនតម្លាភាពនិងលើកកំព​ស់គុណភាព​តុលាការនៅវៀតណាម”។
 
រីឯខ្លួនវិញ ប្រធាន​តុលាការកំពូល Yang Sung-tae ចា​ត់ទុក​ថា កិច្ច​សហប្រតិបតិ្តកា ររវាង​តុលាការ​កូរ៉េ​ខាង​ត្បូង​និង​តុលាការកំពូលប្រជាជ​នវៀតណាម កំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួ​យថ្ងៃ​។ លោក Yang Sung-tae អះអាង​ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត​ដើម្បីជំរុញទំនាក់ទំនងសហប្រ​តិប​តិ្តការ រវាងប្រទេ​សទាំង២និយាយរួមនិ​ងតុលាការទាំង២និយាយដោយ​ឡែកកាន់​តែអភិវឌ្ឍន៍​យ៉ាងជ្រាល​ជ្រៅនិ​ង​ប្រក​បដោយ​ប្រសិទ្ធភាព​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ