19/05/2016 09:51 GMT+7 Email Print Like 0

វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារធ្វើ


វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារធ្វើ

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងពលកម្មកូរ៉េ​ខាង​ត្បូង លោក Lee Ki Kweon នារ​សៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម​លោក Vu Duc Dam បានវាយ​តំលៃខ្ពស់​ការ​ដែល វៀត​ណាម​ និងកូរ៉េខាងត្បូង​បាន​ចុះហត្ថលេខាលើ អនុស្សរណះយោគយល់គ្នាស្ដី អំពីការ​ចាត់​តាំង និង​ទទួល​ពលករ​វៀត​ណាម ទៅ​ធ្វើការនៅកូរ៉េ​ខាង​ត្បូង តាមកម្ម​វិធីផ្តល់ការងារ​ធ្វើសំរាប់​ពល​ករ​បរទេស​របស់​កូរ៉េខាង​ត្បូង( EPS)។ ឧបនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុកថា៖ ព្រឹត្តិការណ៍​នេះនឹង​រួមចំណែក​ជំរុញ​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ​ រវាងប្រទេសទាំងពីរ និង​បង្កើនថែមទៀត​កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ​ពលកម្ម។ លោក Vu Duc Dam ក៏​បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលយកចិត្តទុក​ដាក់ បង្កលក្ខណះ​ងាយស្រួល​សំរាប់​ប្រជាពល​រដ្ឋកូរ៉េ​ខាង​ត្បូង មកវិនិយោគ ធ្វើអាជីវកម្ម សិក្សារៀន​សូត្រ និងរស់​នៅវៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ