06/09/2016 10:08 GMT+7 Email Print Like 0

វៀតណាមនិងកាណាដាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


វៀតណាមនិងកាណាដាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (chinhphu.gov.vn)

នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephanie Dion ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណមាចាប់ពីថ្ងៃទី ៣ ដល់ទី ៨ កញ្ញា ឆ្នាំ ២០១៦។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងសមភាគីកាណាដា លោក ​ Stephanie Dion បានផ្លាស់ប្តូរវិធានការណ៍ជំរុញឲ្យបានខ្លាំងក្លាថែមទៀតទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពចាត់ទុកសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងការផ្តល់ជំនួយឧបត្ថម្ភគឺជាបណ្ដាវិស័យដែលត្រូវបានយកចិត្តទុកដាក់ជាពិសេសនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូបបាន​ឯកភាពបង្កើនកិច្ចសហការនៅបណ្ដាវេទិការអន្តរជាតិនិងក្នុងតំបន់ក្នុងនោះមានការអនុវត្តផែនការ ធ្វើសកម្មភាពអាស៊ាន-កាណាដា ២០១៦ - ២០២០ផងដែរ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ