24/06/2017 10:14 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរលើវិស័យនយោបាយ-កិច្ចការបរទេស


 បណ្ឌិត Tran Viet Thai អនុប្រធានបណ្ឌិតសភាយុទ្ធសាស្ត្រនៃក្រសួងការបរទេសវៀតណាម

ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំន​ងមិត្តភាព កិច្ច​សហប្រតិបតិ្តការ​រវាង​វៀត​ណាម និង​កម្ពុជាមាន​ជំហាន​អភិវឌ្ឍន៍​ដ៏ល្អប្រសើរ​លើគ្រប់វិស័យ។ក្នុងនោះ វិ​ស័យនយោបាយ-កិច្ច​ការ​បរទេស​ដើរ​តួនាទី​សំខាន់​ក្នុងកា​រពង្រឹង​និងពង្រីកទំ​នាក់ទំនងរវាងប្រទេសទាំងពី​រ។ដើម្បីស្វែងយល់បន្ថែមអំពី​បញ្ហានេះ សូមអញ្ជើញ​លោកអ្នក​នាងស្ដាប់​ ជំនួបពិភាគ្សារវាងអ្នកយកព័ត៌មាន Hoang Hai និង​បណ្ឌិត Tran Viet ​Thai អនុ​ប្រធាន​បណ្ឌិត​សភាយុទ្ធ​សាស្ត្រ នៃក្រសួងការបរ​ទេស វៀតណាម។

១. នាបច្ចុប្បន្ន វៀតណាមកំពុងអនុវត្តគោលនយោបាយកិច្ចការបរទេសតាមទិស ពហុភាគីនិងសម្បូរបែប ជាមិត្ត​និងជាដៃគូគួរឲ្យជឿទុកចិត្តរបស់បណ្ដា​ប្រទេសក្នុង សហគមន៍​អន្តរជាតិ។​ដូច្នេះ​ហើយសុំលោក​វាយតំលៃអំពី​សារសំខាន់​របស់ ប្រទេសកម្ពុជា​ក្នុងគោលនយោបាយ របស់​វៀត​ណាម​បើប្រៀប​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​លើពិ​ភព​លោក?​
 
“កម្ពុជា ឡាវ និងចិន ជាដៃគូចំនួន៣ដ៏សំ​ខាន់​បំផុត របស់វៀតណាម។ ក្នុង នោះ កម្ពុជាមាន​តួនាទីពិសេស​ក្នុងទំនាក់​ទំនង ជាមួយវៀតណាម។ ទីមួយ នេះជា ប្រទេសជិតខាង​នៅតំបន់ភាគនិរតី របស់វៀតណាម។ ទីពីរ នេះជា​ប្រទេស​ដែល មានសារសំខាន់ចំពោះសន្តិភាព សន្តិសុ​ខ វឌ្ឍនភាពនិ​ងភា​ពសម្បូរ​រុងរឿង របស់ វៀតណាម​ ក៏ដូចជារបស់តំបន់ ពិសេ​សគឺតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងវៀ​ត ណាម-កម្ពុជានា​បច្ចុប្បន្ន​កំពុង​អភិវឌ្ឍន៍​យ៉ាងល្អប្រសើរនិង​និរន្តរភាព ដោយឈរ លើគ្រឹះស្ថាន​ជាគោល​នយោបាយ​ដែលត្រូវ​បានបក្ស​និងរដ្ឋនៃ​ភាគីទាំង​ពីរពូនជ្រុំ ក៏ដូចការការ​រួមវិភាគ​ទាន​ដោយសាច់​ស្រស់ឈា​មស្រស់របស់​ជំនាន់មុនៗ​ផងដែ​រ។ ទំនាក់ ​ទំនងដ៏ល្អប្រសើរនេះជាលក្ខណៈ​ដ៏សែនសំខាន់ដើ​ម្បី​ប្រទេសទាំងពីរមិ​នត្រឹមតែ រក្សាស្ថិរ​ភាព​នៅតំបន់​ព្រំដែនប៉ុ​ណ្ណោះទេ ថែម​ទាំងការពារបរិយាកាសសន្តិ​ភាព ស្ថិរភាព​នៃប្រទេស​និមួយ​ៗទៀត​ផង​។ ភាគីទាំងពីរ​សុទ្ធតែយល់​ច្បាស់នូវសារ សំខាន់នេះ ហើយលៃទុកឲ្យ​គ្នានូវឋានៈ​ដ៏សក្តិសមក្នុង​គោលនយោបាយ កិច្ចការ​បរទេសរបស់ភាគី​និមួយៗ។”

​២. លើវិស័យនយោបាយ-កិច្ចការបរទេស សុំលោកឲ្យដឹងថា តើទំនាក់ទំនង ដ៏ល្អ​ប្រសើរ​រវាងវៀត​ណាម​និង​កម្ពុជា​ត្រូវបាន​បង្ហាញយ៉ាងម៉េ​ចនា​ពេលកន្លងទៅ?

​ក្នុងទំនាក់​ទំនងកិច្ចការបរទេសរ វាងប្រទេសទាំងពីរ គឺដំណើរទស្សន​កិច្ច ជាន់ខ្ពស់ជា​និច្ចកាល​ដើរ​តួនាទីសំ​ខាន់​មួយ។ ថ្នាក់ដឹកនាំជាន់ខ្ពស់​វៀតណាម និង កម្ពុជា​តែងតែទៅ​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​គ្នារ​វាង​គ្នាទៅ​វិញ​ទៅម​ក។ នាពេលថ្មីៗនេះ ប្រធានរ​ដ្ឋវៀតណាមលោក Tran Dai Quang នាយករដ្ឋ​មន្រ្តី លោក Nguyen Xuan Phuc និងប្រធានរដ្ឋស​ភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ទៅបំពេញទស្សនកិច្ច​នៅកម្ពុជា។ រីឯភាគី​កម្ពុជាវិញ មាននាយ​ករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែ​ននិងប្រធានរដ្ឋសភាសម្ដេ​ច ហេង សំរិន ក៏អញ្ជើញមក​បំពេញ ​ទស្សនកិច្ចនៅវៀតណាមវិញដែរ។ តាមរយៈដំណើរទស្ស​នកិច្ចជាន់ខ្ពស់នេះ ​ភាគី ទាំងពីរ​ទទួល​បាន​ការយល់ដឹងរួមជាច្រើន។​ទីមួយគឺដើម្បីកសាងនិង​ជំរុញការ យល់​ដឹង​គ្នាស្ដីពី​បញ្ហានានា​ដែល​ភាគី​ទាំងពីរ​សុទ្ធតែប្រឈម​មុខ។ ទីពីរគឺ​ដើម្បីឯកភាព​លើយន្តការ​ដើម្បីដោះ​ស្រាយ​បញ្ហានៅ​សេសសល់។ ហើយទីបី​គឺស្វែង​រក ក្របខ័ណ្ឌសហប្រតិបតិ្តការថ្មី។តាមនោះ​ រួមចំណែកផ្ទាល់​ក្នុងការដោះស្រាយ​ បញ្ហា​នៅសេស​សល់​ហើយ​ជំរុញកិច្ចសហប្រតិបត្តិកា​រ រវាងប្រទេសទាំងពីរ។”

​៣. អញ្ចឹងសុំលោកឲ្យដឹងថា បញ្ហាសេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានអ្វីខ្លះ?

​“នៅកម្ពុជាមានមានកម្លាំងនយោបាយ​ខុសគ្នាជាច្រើន បានជារឿងហេតុដូច​ជា ការឆ្លៀត​យកការជំពាក់​ជំពិនក្នុង​ទំនាក់ទំនង​វៀតណាម-កម្ពុ​ជា ពិសេសគឺ បញ្ហាព្រំដែន​ដើម្បីប្រឆាំង​បក្ស​និង​រដ្ឋនៃប្រទេស​ទាំងពី​រនោះ ​គឺរឿងហេតុ​ធម្មតា។ ប៉ុន្តែដោយ​មានយន្តការ​សហប្រតិបតិ្តការ​ជាក់ស្ដែង​និងការ​បញ្ជាណែនាំ​របស់ថ្នាក់​ដឹកនាំ​នៃប្រទេស​ទាំង​ពីរ បានជាបញ្ហាកើតមា​នឡើងតែងតែត្រូវបានដោះស្រាយ​ ទាន់ពេល​វេលា។ ដូចជាបញ្ហា​ខ័ណ្ឌសីម៉ា​បោះបង្គោល រហូ​តដល់ពេលនេះ ភាគី ទាំងពីរ​បានសំរេចការងារ​ចំនួន៨៤%ទាក់​ទិនដល់​បញ្ហានេះ ពោលគឺយើងបាន​ បោះបង្គោលខ័ណ្ឌសីម៉ាខ្សែព្រំ​ដែនប្រវែង​៩៣០​គីឡូម៉ែត្ររួចហើយ។”

​៤. វៀតណាមនិងកម្ពុជា​ចែករំលែកខ្សែព្រំដែន លើដីគោកជាង១ពាន់​១រ​យគីឡូ ម៉ែត្រ។ ដូច្នេះហើយ​តើសកម្មភាព​កិច្ចការបរទេស រវាងបណ្ដាតំបន់ដែលមាន​ខ្សែព្រំដែនរួមនោះ ក៏ដើរតួនាទី​យ៉ាងដូម្ដេច​ក្នុងការ​រក្សាស្ថិរភាព​និងបង្កើន​ចំណងសាមគ្គី ភាពមិត្ត​ភាពរ​វាងប្រទេសទាំងពីរ?

​“ហ្នឹងហើយ។ទំនាក់ទំនងវៀតណាម​-កម្ពុជាត្រូវបានចាប់បដិសន្ធិ និង អភវឌ្ឍន៍​ប្រកបដោយ​និរន្តរ​ភាព​រហូត​ដល់​បច្ចុប្បន្ន​នេះ គឺដោយឈរលើគ្រឹះស្ថាន ​នៃកាណាល់ទាក់ទងខុសគ្នាជា​ច្រើន រួមមានកាណាល់រវាង​បក្ស រដ្ឋ រដ្ឋាភិបាល​ រដ្ឋសភា ហើយពិសេសគឺកាណាល់រវា​ងប្រជាជននៃប្រទេសទាំង​ពីរ។ ចាប់ពីក្រោយ​ឆ្នាំ ១៩៧៩ ពិសេសគឺ​ក្រោយការ​បោះឆ្នោតសកលលើ​កទី១នៅក​ម្ពុជាកាលពីឆ្នាំ ១៩​៩៣មក ខ្ញុំសង្កេតឃើ​ញថា ទំនាក់ទំនងរវាង​ប្រជាជន រវា​ងរដ្ឋអំណាច​តំបន់នៃ ប្រទេសទាំងពីរ​គឺជាសសរទ្រូង​នៃចំណង​មិត្តភាព​វៀតណាម​-កម្ពុជា ដោយសារ នេះជា​កាណាល់​ដែលជះឥទ្ធិពល​ផ្ទាល់ទៅលើ​ប្រជាជន។ មនោសញ្ចេតនា​ជាក់ស្ដែង​បំផុត​ក្នុងទំនាក់ទំនង​គឺស្ថិតក្នុងកាណាល់​នេះ។ឧទហរណ៍​គឺមូលដ្ឋានកង ​ទ័ពការពារ​ព្រំដែននៃភាគី​ទាំងពីរ​តែងតែ​ចង​សម្ព័ន្ធមេត្រីភា​ព​ជាមួយគ្នា បានជា ​ការងាររលូនណាស់។​ឬរដ្ឋអំណាចតំប​ន់ព្រំ​ដែននានា គេចងសម្ព័ន្ធ​មេត្រីភាព​ តាមគូ​ខេត្តដើម្បី​ជួយឧបត្ថម្ភគ្នា​ទៅវិញទៅ​មក។ដោ​យមា​ន​កិ​ច្ច​ស​ហប្រ​​តិ​ប​តិ្ត​កា​រ​ជា​ក់​ស្ដែ​ង​នេះ​ ​ភា​គី​ទាំ​ង​ពី​រ​​មានភាពងាយស្រួលជាច្រើនក្នុង​ការគ្រប់​គ្រងព្រំដែន និងខ័ណ្ឌសីមាបោះបង្គោល​៕”

សូមអរគុណលោកសំរាប់ការសន្ទនានេះ!

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ