17/12/2015 09:49 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា


វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា (Image: VNA)

នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៥ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានធ្វើ​អធីបតី​ពិធី​ទទួល​ជួប​សន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ​ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅវៀតណាម។ បន្ទាប់នោះ ថ្នាក់ដឹក​នាំ ទាំងពីរ​រូប​បាន​ធ្វើការ​ចរចា ស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាទាំង២និង​រវាង​ប្រទេសទាំងពីរ។ លោក Nguyen Sinh Hung និង​សម្តេច សាយ ឈុំ បាន​ឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គាំទ្រគ្នាទៅវិញទៅមក​នៅ​វេទិកា សភា។ រដ្ឋសភានៃ ប្រទេសទាំងពីរជំរុញតួនាទីឃ្លាំមើលការអនុវត្ត​ បណ្ដា​កិច្ច​ព្រម​ព្រៀង​ដែល​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ ទទួលបានជាពិសេស​គឺដំណើរ​ការ​ខ័ណ្ឌ​សីមា​បោះ​បង្គោល​ ខ្សែព្រំ​ដែន​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគវប្បធម៌អប់រំ​ និងការពារជាតិ។ វៀតណាមបន្តជួយឧបត្ថម្ភ​រដ្ឋ​សភា​កម្ពុជា​ខាង​បច្ចេកទេស និងការបណ្តុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធាន​មនុស្សបំប៉ន់ជួរកម្មាភិបាល។ ភាគីទាំង​ពីនឹង​បន្ត​អប់រំប្រពៃណីសាមគ្គីភាពមិត្ត​ភាពពិសេសសំរាប់ប្រជាជន ជា ពិសេសគឺ​ជំនាន់​វ័យ​ក្មេង​វៀតណាម និង​កម្ពុជា​។ ថ្នាក់ដឹកនាំទាំងរូបនេះក៏បានឯកភាពបង្កើនការចែករំលែកទស្សនៈអំពីបញ្ហា​អន្តរជាតិ​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់ដូចគ្នាផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ