11/08/2017 11:19 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 ទិដ្ឋភាពនៃជំនួប (រូបថតៈ VOV) 

នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀ​តណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជា​មួយអនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា​ លោក នៃ ប៉េណា ដែលកំពុង​បំពេញ​ទស្សកិច្ច​ជាផ្លូវការ​នៅវៀត​ណាម។
 
​​នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានចា​ត់ទុកថា ប្រទេស​ទាំងពីរ គប្បី​បង្កើន​ថែម​ទៀត​ ចំណងសាមគ្គី​ភាព មិត្តភាពនិងសហប្រតិប​ត្តិការគាំទ្រ ផល​ប្រយោជន៍​ស្របច្បាប់​របស់​គ្នាទៅវិញ​ទៅ​មក​ រួមចំណែក​សកម្មទៅក្នុងសន្តិភាព  ការអភិវឌ្ឍន៍ក្នុងតំប​ន់និងលើ​ពិភពលោក។ ប្រទេស​ទាំង​ពី​រ​បន្ត​ជម្រុញកិច្ច​សហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគនិងនាំតម្លៃប្រាក់ពាណិជ្ជ​កម្ម​ទ្វេភាគី ឲ្យ​ទទួល​បាន៥ពាន់លាន​ដុល្លាយ៉ាងឆាប់ៗ។ នាយករដ្ឋមន្ត្រីមានបំណងច​ង់ឲ្យប្រ​ទេស​ទាំងពីរ រួមសហការ​ជាមួយ​​ស្ថាប័ន​ទាក់​ទិននានា ឲ្យសម្រេចយ៉ាងឆាប់រ​ហ័ស ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដី​គោក បន្តក​សាង​ខ្សែ​ព្រំដែនរវាងប្រទេ​សទាំងពីរ​ឲ្យ ក្លាយទៅជាខ្សែព្រំដែ​នសន្តិភាព​ មិត្តភាព សហប្រតិ​បត្តិការ​និង​អភិវឌ្ឍន៍​។ ក្នុង​ឱកាសសមាគ​មប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ រំលឹកខួបលើកទី​៥០ទិវា បង្កើត ​(ថ្ងៃទី៨សីហា) ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ​មានបំណងថា ប្រទេសទាំងពីរ​នឹងស្រុះចិ​ត្ត​គំនិត​រួម​ចំណែក​ទៅក្នុង​ការអភិវឌ្ឍន៍​របស់អាស៊ាន។​

​រីឯខ្លួន​វិញ អនុប្រធានទី១ព្រឹទ្ធសភា​កម្ពុជា លោកនៃ ប៉េណា​ បានឲ្យដឹងថា ដំណើរទស្សន​កិច្ចនេះ​គឺសម្តែង​នូវសារមួយ​ស្តីពីទំនាក់ទំនង​យ៉ាងល្អប្រសើររ​វាង កម្ពុជា​ជាមួយវៀតណាម។ ​លោកនៃ ប៉េណាក៏​បាន​ជំរាប​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc អំពីលទ្ធផលនៃកិច្ចចរចារ ជាមួយអនុប្រធាន​រដ្ឋសភាវៀត​ណាម លោក​ស្រី Tong Thi Phong ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ