12/03/2015 10:48 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផែនការនិងស្ថិតិ


វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផែនការនិងស្ថិតិ

 
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១០ ​ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហា​ណូយ​ បាន​ប្រព្រឹត្ត​ទៅ​កិច្ចប្រជុំ​លើកទី៦ រវាងក្រសួងផែនការនិងវិនិយោគវៀតណាមជាមួយក្រសួងផែនការក​ម្ពុជា។ នៅទីនេះ ភាគី​ទាំង​​ពីរ​​បានវាយតំលៃខ្ពស់ចំពោះរាល់លទ្ធផ​ល​ នៃការអនុវត្ត​ឯកសារ​សហ​ប្រតិតបត្តិការ​​រវាងក្រសួងផែនការនៃ​ប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១៤ រួមចំណែកចូលក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម និងពង្រឹងចំណងសា​មគ្គីភាព​ដ៏ល្អប្រសើរ មិត្តភាព​ប្រពៃណី រវាងប្រទេសទាំងពីរ។ 

ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ​រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang Binh បានឯកភាពជាមួយសមភាគី ឆាយថន អំពីការអភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស​ ផ្នែក​ស្ថិតិ​របស់​កម្ពុជា​ …លៗ៖

“ ស្ដីពីកិច្ចសហប្រតិបត្តិការតាំង​ឆ្នាំ ២០១៥ ក្រសួងទាំងពីរត្រូវបន្តរួមសហកា​រ​យ៉ាងស្អិតរមួតជាមួយគ្នា​ ក្នុង​ការ​ក​សាង ក៏ដូចជា ការអនុវត្តផែនការ ដើម្បី​បំពេញល្អ​ ភារកិច្ច ការងារសេនាធិ​ការ​អោយ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ។ ​ក្រសួងទាំងពីរនឹងរួមសហការយ៉ាងស្អិតរមួតជាមួយគ្នា ក្នុងការអនុវត្តកិច្ច​សហប្រតិបត្តិ​ការ​សិក្សាររៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ដែលទាក់ទិនដល់​ផ្នែកផែនការ វិនិយោគ …លៗ ​”


 
 បញ្ចប់កិច្ចប្រជុំ ក្រសួងទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៦ ថ្នាក់​រដ្ឋ​មន្ត្រី​ រវាង​ក្រសួង​​​ផែនការនិងវិនិយោគវៀតណាម និងក្រសួង​ផែនការកម្ពុជា ដែលក្នុងនោះ ឯកភាពអំពីរាល់វិធានការ​ចាំ​បាច់ បង្កើន​កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ និងឯកភាពអំពីបណ្ដាសកម្មភាព​សហប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០១៥៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ