02/04/2018 09:43 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាទទួលកិច្ចព្រមព្រៀងសំខាន់អំពីការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន


 វៀតណាមនិងកម្ពុជាទទួលកិច្ចព្រមព្រៀងសំខាន់អំពីការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន

ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣១ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប ជាន់ខ្ពស់ប្រធានគណៈកម្មធិការ​ចម្រុះស្តីអំពីការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែនលើដីគោកវៀតណាម-កម្ពុជា។
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិចំណុះក្រសួងការ បរទេស​វៀតណាម លោក Le Hoai Trung និងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឺមហុង ប្រធាន​គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា។ នៅកិច្ចប្រជុំ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តនិងការ​ខំ​ប្រឹងប្រែងខ្ពស់បំផុតសម្រេចខាងគត្តិយុត្តិ ៨៨% លទ្ធផលនៃការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន​​ដែលទទួលបាននាឆ្នាំ ២០១៨ តាមស្មារតីបណ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ដោយឈរលើស្មារតី​​នោះ ភាគីទាំងពីរនឹងពិនិត្យមើលស្ថានភាពអនុវត្តការងារកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន​នា​ពេលកន្លងទៅព្រមទាំងកំណត់ទិសដៅផែនការនិងវិធីសហការអនុវត្តការងារនេះនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ