25/08/2015 10:16 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងរដ្ឋខាងសាសនា


វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងរដ្ឋខាងសាសនា (Image: VNA)

នៅការចរចា​នា​ព្រឹកថ្ងៃទី​២៤ខែសីហាឆ្នាំ២០១៥ នៅ​រាជធានី​ភ្នំពេញ កម្ពុជា​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​​កម្ពុជា លោក​មិន​ឃិន និង​អនុរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​វៀត​ណាម​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សាស​នា​រដ្ឋា​ភិបាល​​វៀត​ណាម​ លោក Pham Dung បាន​ឯកភាពជំរុញ​យ៉ាងខ្លាំង​ក្លា បណ្ដាសកម្មភាពសហការ​សំ​ដៅ​នាំ​បណ្ដា​​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិ​ការ​ លើវិស័យជំនឿសាសនាដែល​ត្រូវបាន​ចុះហត្ថ​លេខា​ហើយ​នោះ​ឲ្យ​ចូល​ជាជីវភាព​រស់​នៅ។ ភាគីទាំងពីរបាន​ឯកភាព​ថា៖ នាពេល​ខាងមុខ បណ្ដាតំបន់​តាម​បណ្តោយ​ខ្សែ​ព្រំ​ដែ​ន​ រវាង​វៀត​ណាម​និងកម្ពុជា គប្បីអនុវត្ត​បណ្ដាកិច្ច​ព្រមព្រៀងពោល​ខាងលើ​ ហើយរួមដៃ​កសាង​ខ្សែព្រំ​ដែន​សន្តិភាព​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍​របស់​ប្រជាជន នៃប្រទេសទាំងពីរ។ ក្នុង​ក្រប​ខ័ណ្ឌដំ​ណើ​រ​ទស្សន​កិច្ចនៅ​កម្ពុជា​ លោក Pham Dungបានជួបសម្តែង​ការគួរ​ឲ្យសម្តេច​ព្រះមហា​សង្ឃរាជ​ចំនួន​ពី​រអង្គ​គឺ ទេព វង្ស​ និង​បួរ គ្រី ផង​ដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ