17/08/2017 09:51 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបតិ្តការរួមគ្នាអភិវឌ្ឍន៍


 ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖VOV)

នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅខេត្តកំពត់​ កម្ពុជា គណៈកម្មាធិការម​ជ្ឈឹមរណសិរ្សមាតុភូមិ​វៀត​ណាម និង​ក្រុម​ប្រឹក្សា​ជាតិរណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូ​មិកម្ពុជា សហការរៀបចំសន្និ​សីទអន្តរជាតិ​ កសាង​ខ្សែព្រំដែន​កម្ពុជា​-វៀតណាម​សន្តិភាព មិត្តភាព សហ​ប្រតិបតិ្តការ រួមគ្នាអភិវឌ្ឍ​ន៍លើកទី៥ ដំណាក់កាល២​០១៧​ - ២០២០។ សេចក្ដី​ថ្លែងការ​ណ៍​រួមនៃសន្និសីទ​នេះឲ្យដឹងថា ភាគីទាំង២បាន​ឯកភាព​លើទិសដៅ ភារកិច្ច​សហការ​កសាង​ខ្សែព្រំដែន​សន្តិភាព មិត្តភាព សហប្រតិ​បតិ្តការ រួមគ្នាអភិវឌ្ឍន៍ដំ​ណាក់កាល២០១៧-២០២​០។​
 
ក្នុងក្របខ័ណ្ឌដំណើរទស្ស​នកិច្ចការងារនៅកម្ពុជា គណៈប្រ​តិភូជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិ​វៀត​ណាម​ ដឹកនាំដោ​យ​លោកប្រធាន Tran Thanh Man បានជួបប្រាស្រ័យជា​មួយ​ថ្នាក់​ដឹកនាំ​ព្រឹទ្ធ​សភា​ រដ្ឋសភា រាជរដ្ឋាភិបាល​ និងក្រុមប្រឹក្សាជាតិរ​ណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិ​កម្ពុជា​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ