12/04/2018 09:45 GMT+7 Email Print Like 0

វៀតណាមនាំចេញផ្លែសាវម៉ាវទៅកាន់នូវែលហ្សេឡង់ជាលើកដំបូង

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានការពារដំណាំចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បាន​សហការជាមួយស្ថានទូតនូវែលហ្សេឡង់ប្រចាំវៀតណាមរៀបចំពិធីប្រកាសការនាំចេញផ្លែសាវម៉ាវវៀតណាមទៅ​កាន់នូវែលហ្សេឡង់។


តំណាងវៀតណាមនិងនូវែលហ្សេឡង់ផ្លាស់ប្ដូរឯកសារស្ដីពីផែនការនាំចេញផ្លែសាវម៉ាវ
វៀតណាមទៅកាន់នូវែលហ្សេឡង់ (រូបថត៖ dantri)

ដូច្នេះហើយ ក្រោយពីផ្លែស្វាយនិងផ្លែស្រការនាគគឺផ្លែសាវម៉ាវជាមុខទំនិញផ្លែឈើទី៣ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារដោយបទដ្ឋានខ្ពស់នេះ។

តាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh ថា ព្រឹត្តិការណ៍នេះជារបត់មួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យកសិកម្មរវាងវៀតណាមនិងនូវែលហ្សេឡង់។ ការដែលផ្លែសាវម៉ាវជ្រៀតចូលទីផ្សារនូវែលហ្សេឡង់ ជាឱកាសមួយសំរាប់មុខទំនិញផ្លែឈើវៀតណាមនិយាយរួម ព្រមទាំងបញ្ជាក់នូវគុណភាពរបស់ផ្លែឈើវៀតណាម ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ