06/04/2016 10:46 GMT+7 Email Print Like 0

វៀតណាមនាំមុខអាស៊ានលើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកាណាដា


ស្បែកជើងជាមុខទំនិញនាំចេញមុខព្រួញរបស់វៀតណាម (រូបថត៖TTXVN)

ក្នុងឆ្នាំ២០១៥ វៀតណាមបានឈានឡើងនាំមុខសមាគម បណ្ដា​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម ជាមួយកាណាដា​ដោយ​ទទួល បានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន៣ពាន់ ៨រយលានដុល្លា​អាមេរិក  កើន​ឡើង២៤%បើប្រៀបនឹងឆ្នាំ២០១៤។ ផលិតផលនាំចេញសំខាន់ៗរបស់​វៀតណាម ទៅកាន់​កាណាដា​រួមមាន​គ្រឿងម៉ាស៊ីន សំភារៈអគ្គីសនី​អេឡិចត្រូនិក និង​ទំនិញ​តម្បាញ​កាត់​ដេរ​។ ទីប្រឹក្សា​ពាណិជ្ជកម្ម​វៀត​ណាម ប្រចាំ​នៅកាណាដា​លោក Hoang Anh Dung បានឲ្យដឹងថា អង្គភាពអាជីវកម្មកាណាដាកាន់​តែយក​ចិត្ត
ទុក​ដាក់​យ៉ាងខ្លាំង ចំពោះទីផ្សារវៀតណាម សំដៅបើកទូលាយ ប្រភពផ្គត់ផ្គង់និង​កាត់​បន្ថយកា​រចំណុះ​ទៅលើទី​ផ្សារ​ដទៃ។ គុណភាពផលិត​ផលរបស់វៀតណាម ក៏​ត្រូវបាន​លើកកំពស់​និង​បញ្ជាក់​នូវកិត្យានុ​ភាព​ដ៏រឹង​មាំនៅ​លើទីផ្សារ​កាណាដា​ផងដែរ។ លោក Hoang Anh Dung ចាត់ទុកថា នា ពេលខាងមុខនេះ ទំនិញនាំចេញ​របស់​វៀត​ណាម​ទៅកាន់​កាណាដា​នឹង បន្តកើងឡើយនៅពេលកិច្ចព្រមព្រៀងដៃគូ​ពាណិជ្ជកម្ម សេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក​ចូល​ជាធរ​មាន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ