11/06/2020 12:23 GMT+7 Email Print Like 0

វៀតណាមនាំមុខគេនៅលើពិភពលោកក្នុងការទប់ទល់ជំងឺរាតត្បាត COVID-19


 តារាងវាយតំលៃសមត្ថភាពរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹងជំងឺ COVID-19 (រូបភាព៖ YouGov/Statista)
 

ជំងឺ​រាតត្បាត COVID-19 បានប៉ះពាល់ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ កំរិត​នៃការប៉ះពាល់​ជំងឺឆ្លង​នេះទៅ​លើប្រទេសនានា មាន​ការខុសៗ​គ្នាយ៉ាង​ច្រើន​ដោយ​មាន​មួយ​ផ្នែក​ពាក់​ព័ន្ធ​របៀប​ចំណាត់​ការ​របស់រដ្ឋាភិបាលនិមួយៗផងដែរ។
 
យោងតាម​ទិន្នន័យស្ទង់មតិនាពេលថ្មីៗនេះពី YouGov ដែលជាក្រុមហ៊ុន​វិភាគ​ទិន្ន​ន័យ​និង​ស្រាវ​ជ្រាវទី​ផ្សារ​នៅ​អ​​ង់​​គ្លេសបានឲ្យដឹងថា សមត្ថភាពឆ្លើយតបរបស់​បណ្តាប្រទេស​នានា​ចំពោះជំងឺ​រាតត្បាត​មានភាព​ខុស​ប្លែក​ពីគ្នា​ ដោយរាប់ទាំងប្រសិទ្ធភាពនិងកម្រិតនៃកា​រឯកភាពគ្នា​ របស់សហគមន៍ផងដែរ។
 
យោងតាមតារាងរៀបចំណាត់ថ្នាក់របស់ Yougov វៀតណាម បាន​នាំមុខ​គេក្នុងចំណោម​ប្រទេស​ដែល​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងជំងឺរាតត្បាត Covid-19 ដ៏ល្អបំផុត​លើពិភពលោក ដែលក្នុងនោះ​សមត្ថភាព​ចំណាត់​ការរបស់​រដ្ឋាភិ​​បាល​វៀតណាម ចំពោះជំងឺរាតត្បាត សកលត្រូវបានគេវាយត​ម្លៃរហូតដ​ល់ ៩៥ % ដែលជាអ​ត្រា "ដោះស្រា​យ​បញ្ហាដ៏ល្អបំផុត" ។
 
រហូតមកដល់​ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ត្រឹមតែជាង ៣០០ ករណីប៉ុណ្ណោះ ហើយមិនទាន់​មានករណីស្លាប់ណាមួយបននោះឡើយ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ