14/08/2016 13:34 GMT+7 Email Print Like 0

វៀតណាមនាំមុខប្រទេសក្នុងតំបន់អំពីបរិមាណភ្ញៀវទេសចរមកដល់កម្ពុជា


វៀតណាមនាំមុខប្រទេសក្នុងតំបន់អំពីបរិមាណភ្ញៀវទេសចរមកដល់កម្ពុជា

យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាថា នារយៈ ឆមាសទី ១ ឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវទេសច​របរទេសចំនួន ២,៣៦ លាននាក់ កើន ២,៦% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។​វៀតណាមជាប្រទេសនាំមុខក្នុងចំណោមប្រទេសចំនួន ១០ ដែលមានបរិមាណភ្ញៀវទេសចរទៅកាន់កម្ពុជាដោយមានចំនួន ៤៦២ ពាន់នាក់ បន្ទាប់មកគឺចិនដោយមានភ្ញៀវ៣៧៨ពាន់នាក់និងកូរ៉េខាងត្បូងគឺ ១៩៣ ពាន់នាក់។​ ដោយមានទីតាំងជិតស្និទ ការធ្វើដំណើរងាយស្រួល ជាពិសេសគឺការធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់រាជធានីភ្នំពេញនិងក្រុងសៀមរាប វៀតណាមបន្តជាប្រទេសមានបរិមាណភ្ញៀវទេសចរច្រើនបំផុតទៅកាន់កម្ពុជា​៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ