07/01/2015 15:02 GMT+7 Email Print Like 0

វៀតណាមនាំចេញអង្ករ ៧,៥លានតោនក្នុងឆ្នាំ២០១៤

ហាណូយ៖ ប្រទេសវៀតណាមនំាចេញអង្ករជាង៧,៥លានតោនក្នុងឆ្នាំ២០១៤ទាំងតាមរយៈ ការដឹកជញ្ជូនផ្លូវការ និង​ការ​នាំចេញ​ឆ្លងកាត់ព្រំដែន។ នេះបើយោងតាមមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្ម ដែលស្ថិតក្រោម​ក្រសួង​​ឧស្សាហកម្ម​និងពាណិជ្ជកម្មវៀតណាម ប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះ។

តាមសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ បន្តទៀតថា ការនាំចេញ​អង្ករ​ជា​ផ្លូវ​ការ​មាន​ចំនួន​ ៦,៥លានតោនទៅលើទីផ្សា​រពិភពលោក ដែលគិតជាទឹកប្រាក់ ២,៨៤ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ២០១៤ ហើយតម្លៃនាំចេញអង្ករ នៃប្រទេសវៀតណាមជាមធ្សមក្នុងឆ្នាំ២០១៤ បាន ៤៣៦,៩២ដុល្លារក្នុងមួយតោន។

ព្រមជាមួយគ្នានោះ កាលពីឆ្នាំ២០១៤ គេបានបង្ហាញជាលើកទីបីសម្រាប់ប្រទេសចិន ដែល នៅតែជាអតិថិជន​ដ៏​ធំ​បំ​ផុត​សម្រាប់ការនាំចូលអង្ករពីប្រទេសវៀតណាមចំនួន ២,១លានតោន តាមរយៈការនាំចេញជាផ្លូវការ។

ចំណែកប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទីពីរ នៃការចូលអង្ករពីវៀតណាម ក្នុងឆ្នាំ២០១៤ ចំនួន ១,៤លានតោន។ លើស​ពីនេះទៅទៀតការនាំចេញអង្ករ ជាផ្លូវការរបស់វៀតណាម បានប្រហែលជាមួយ​លាន​តោន​ទៅកាន់​ប្រទេស​ចិន​តាម​រយៈប្រតិបត្ដិការឆ្លងកាត់ព្រំដែន ក្នុងឆ្នាំ២០១៤ ហើយដែលបាននាំ​យក​នូវ​តួលេខ​សរុប​នៃ​ទំហំនាំ​ចេញ​អង្ករ​វៀត​ណាម​នៅចុង ឆ្នាំ២០១៤ កើនដល់ ៧,៥លានតោន។

សូមបញ្ជាក់ផងដែរថា បើតាមការស្រង់សម្ដីពីរបាយការណ៍របស់សមាគមស្បៀងវៀតណាម បានឲ្យដឹងថា នៅឆ្នាំ២០១៥ ប្រទេសនេះបានកំណត់គោលដៅនៃការនាមចេញអង្ករ ពី ៧-៧,៥លានតោន ហើយបច្ចុប្បន្ននេះ អង្ករ​វៀត​ណាម​ បានមានវត្ដមានក្នុងប្រទេសនិងតំបន់ ចំនួន១៣៥ នៅទូទាំងពិភពលោក ៕

តាម​ website://www.dap-news.com/

បណ្តាព័ត៌មានបានផ្សាយ